សេដ្ឋកិច្ច
អគ្គនាយកដ្ឋានកសិកម្ម ៖ ម្ចាស់ចម្ការម្រេច និងរោងចក្រកែច្នៃត្រូវប្រញាប់ស្នើសុំចុះបញ្ជីនាំចេញជាផ្លូវការទៅចិន

អគ្គនាយកដ្ឋានកសិកម្ម គ្រោងនឹងបញ្ជូនឈ្មោះចម្ការ រោងចក្រកែច្នៃ និងវេចខ្ចប់ម្រេចទៅភាគីចិន នៅដើមខែមករា ឆ្នាំ២០២៣ខាងមុខ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ចប់មុននឹងឈានដល់ការនាំចេញម្រេចជាផ្លូវការ។
តាមរយៈផែនការនេះ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានជូនដំណឹងដល់ម្ចាស់ចម្ការម្រេច សហគមន៍ម្រេច រោងចក្រកែច្នៃ និងវេចខ្ចប់ម្រេច ទាំងអស់ ដែលមានបំណងផលិត និងកែច្នៃវេចខ្ចប់ នាំចេញម្រេចទៅកាន់ទីផ្សារប្រទេសចិន រួសរាន់ទៅដាក់ស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រ សម្រាប់នាំចេញម្រេចទៅកាន់ប្រទេសចិន នៅអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម។
ក្រសួងកសិកម្ម បានឱ្យដឹងថា បន្ទាប់ពីទទួលបាននូវពាក្យស្នើសុំ អគ្គនាយកដ្ឋានកសិកម្ម នឹងចាត់មន្រ្តីជំនាញ ចុះវាយតម្លៃស្របតាមនិតិវិធីបច្ចេកទេសដែលមានចែងក្នុងពិធីសារ។ នេះបើយោងតាមសេចក្តីជូនដំណឹងអគ្គនាយកដ្ឋានកសិកម្ម នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ។
សូមបញ្ជាក់ថា ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញម្រេចពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ត្រូវបានចុះហត្ថលេខាដោយក្រសួងពាណិជ្ជកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទៅទី០៩ ខែវិច្ចិកា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។
នៅកម្ពុជា ម្រេច ត្រូវបានកសិករដាំដុះច្រើននៅតាមខេត្តមួយចំនួន ដូចជា ខេត្តកំពង់ចាម, ត្បូងឃ្មុំ, កែប និងកំពត ជាដើម។
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន រយៈពេល ១១ ខែឆ្នាំ ២០២២ មានទឹកប្រាក់ជាង ១០,៥ ពាន់លានដុល្លារ កើនជាង ៦ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ដោយក្នុងនោះទឹកប្រាក់ដែលកម្ពុជា នាំទំនិញមកពីប្រទេសចិនមានជិត ៩០ ភាគរយនៃទឹកប្រាក់សរុប។ ទឹកប្រាក់នៃការនាំចូលរបស់ចិន បានកើនឡើង ៣,២៩ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំមុន។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ)៕



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ