សេដ្ឋកិច្ច
កម្ពុជា នាំចេញទំនិញទៅទីផ្សារអន្តរជាតិកើនឡើង ១៨ភាគរយ ស្នើនឹងជាង ២០ពាន់លានដុល្លារ

កម្ពុជា បានសម្រេចការនាំចេញទំនិញសំខាន់ៗទៅកាន់ទីផ្សារអន្តរជាតិ ក្នុងទំហំថវិកាជាង២០ពាន់លានដុល្លារអាមេរិក រយៈពេល១១ ឆ្នាំ២០២២នេះ កើនឡើង ១៨.១%។
យោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ចាប់ពីខែមករា ដល់ខែវិច្ចិកា ឆ្នាំ២០២២ កម្ពុជាបាននាំចេញទំនិញ ទៅកាន់ទីផ្សារគោលដៅសំខាន់ៗ តម្លៃ ២០ ៤៥៧ លានដុល្លារ កើនឡើង ១៨.១% និងនាំចូលមកវិញក្នុងតម្លៃ ២៧ ៧៤៧ លានដុល្លារ កើនឡើង៩.២% ដែលធ្វើឱ្យកម្ពុជា សម្រេចបាននូវទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិ ក្នុងតម្លៃជាង ៤៨ ២០៤ លានដុល្លារ កើនឡើង១២.៨%។
នៅក្នុងនោះ អាមេរិកគឺជាទីផ្សារចម្បងដែលកម្ពុជាបាននាំចេញទំនិញច្រើនជាងគេ ក្នុងតម្លៃ ជាង៨ពាន់លានដុល្លារ បន្ទាប់គឺប្រទេសវៀតណាម ចិន អាល្លឺម៉ង់ ជប៉ុន កាណាដា អង់គ្លេស ថៃ បែលហ្ស៊ិក ហូឡង់ អូស្ត្រាលី អេស្ប៉ាញ បារាំង ឥណ្ឌា អ៊ីតាលី កូរ៉េខាងត្បូង ម៉ិកស៊ិក ហុងកុង តៃវ៉ាន់ ម៉ាឡេស៊ី និងទីផ្សារមួយចំនួនទៀត។
ក្នុងរយៈពេល១១ខែនេះ កម្ពុជាបាននាំចេញសម្លៀកបំពាក់ជាង៨ពាន់លានដុល្លារ ម៉ាស៊ីន និងឧបករណ៍អគ្គិសនីជិត១៧០០លានដុល្លារ គ្រាប់ធម្មជាតិ ជាង១ពាន់លានដុល្លារ ស្បែកជើង ជាង ១៥០០លានដុល្លារ រួមនឹងទំនិញសំខាន់ៗមួយចំនួនទៀត។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
តាមរយៈកំណើននៃការនាំចេញនេះ អាចនិយាយបានថា កម្ពុជា កំពុងតែមានវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចល្អប្រសើរ ដូចទៅនឹងស្ថាប័នមួយចំនួនបានព្យាករ។ ជាក់ស្តែងកំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានស្ថាប័នអន្តរជាតិធំៗ ដូចជា IMF, WB, និង ADB ព្យាករថា អាចនឹងសម្រេចបានក្នុងរង្វង់ប្រមាណ ៥% ក្នុងឆ្នាំ២០២២នេះ និងប្រមាណជាង ៦% ក្នុងឆ្នាំ២០២៣ ខាងមុខ៕


-
សន្តិសុខសង្គម១៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?