សេដ្ឋកិច្ច
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ រយៈពេល ១១ ខែមានទឹកប្រាក់ជាង ៧១១ លានដុល្លារ
ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កូរ៉េ ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២២ បានកើនឡើង ១,២៩ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ នេះបើតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម។
ទិន្នន័យបង្ហាញថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២២ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កូរ៉េ មានទឹកប្រាក់សរុប ៧១១ លានដុល្លារ កើនឡើង ១,២៩ ភាគរយ ពីចំនួន ៧០១ លានដុល្លារក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២១។

ការនាំចេញពីកម្ពុជាទៅកូរ៉េមានទឹកប្រាក់ជាង ២០៧ លានដុល្លារកើនឡើង ២០,២៦ ភាគរយពីចំនួន ១៧២ លានដុល្លារ និងការនាំចូលពីប្រទេសកូរ៉េ មានទឹកប្រាក់ ៥០៣ លានដុល្លារ ធ្លាក់ចុះ ៤,៨៧ ភាគរយពីចំនួន ៥២៩ លានដុល្លារ។
ទំនិញសំខាន់ៗដែលកម្ពុជានាំទៅកាន់កូរ៉េខាងត្បូង រួមមានសម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់រថយន្ត កង់ ផលិតផលធ្វើពីឈើ និងផលិតផលកសិកម្ម ហើយកម្ពុជានាំចូលមកវិញរួមមាន យានយន្ត គ្រឿងអេឡិចត្រូនិក សម្ភារផ្ទះបាយ ភេសជ្ជៈ ថ្នាំពេទ្យ និងផលិតផលប្លាស្ទិក។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ ទើបបានចូលជាធរមាននៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២២ រំពឹងថា នឹងជំរុញកំណើននៃការនាំចេញរវាងប្រទេសទាំងពីរ និងចូលរួមស្ដារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងគ្រោះដោយសារតែវិបត្តិកូវីដ-១៩ និងសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន។
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មថ្លែងប្រាប់សារព័ត៌មានថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ នឹងជំរុញការនាំចេញទំនិញរបស់កម្ពុជា ព្រមទាំងលើកគុណតម្លៃទំនិញរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិទៅថ្ងៃខាងមុខនឹងផ្តល់នូវភាពងាយស្រួលដល់កម្ពុជាក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសទៀត ខណៈកម្ពុជា កំពុងអភិវឌ្ឍខ្លួនជាប្រទេសផលិតទំនិញឧស្សាហកម្ម ដូចជាគ្រឿងបន្លាស់ និងគ្រឿងបង្គុំ សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រនៅលើសាកលលោក៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត