Connect with us

ព័ត៌មានជាតិ

គម្រោង​អភិវឌ្ឍ​ផ្សារ​សំរោងយ៉ោងកំពុង​ពន្លឿន​ទៅមុខ ក្រោយរង​អគ្គិភ័យ​ឆាបឆេះ​

បានផុស

នៅ

កាលពី​ចុង​សប្តាហ៍ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តី​ក្រសួងប្រៃសណីយនិង​ទូរគមនាគមន៍ និង​ជា​​តំណាងរាស្រ្តមណ្ឌលខេត្តតាកែវ ​បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាអាជីវករនៅ​ផ្សារសំរោងយ៉ោង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដើម្បីដោះស្រាយបញ្ហាមួយចំនួន ក្រោយ​ផ្សារ​រងការបំផ្លាញដោយអគ្គិភ័យកាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងដំណើរចុះ​ទៅ​ពិនិត្យ​មើល​នោះ ក៏​មាន​ការ​ចូលរួមពីឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ អភិបាលរងខេត្ត លោក ភួន ឈីម អភិបាលស្រុកបាទី និងប្រតិភូអមដំណើរផ្សេងទៀត។

ការងារ​មួយ​ចំនួន​កំពុង​ត្រូវ​បាន​ធ្វើ​លើ​ការ​អភិវឌ្ឍផ្សារ​នេះ​ឡើង​វិញមាន​ដូចជា៖

១. ពន្លឿនការសាងសង់ដំបូលផ្សារ និងសំណង់ផ្សារទាំងមូលឱ្យបានរួចរាល់ក្នុងពេលឆាប់ៗនេះ

២. កសាងផ្លូវបេតុងជុំវិញផ្សារមានទំហំ ៨ ម៉ែត្រ, ផ្លូវមេខ្វែងក្នុងផ្សារទំហំ ៨ម៉ែត្រ ចំនួន ១ខ្សែ និងទំហំ ៦ម៉ែត្រ ចំនួន ១ ខ្សែ រួមទាំងផ្លូវតូចៗនៅក្នុងផ្សារទំហំ ៣ ម៉ែត្រ ចំនួន ១៨ខ្សែ

៣.រៀបចំបណ្តាញលូក្នុងផ្សារ ដោយសារលូសព្វថ្ងៃខូចខាតអស់ពុំអាចប្រើប្រាស់បាន

៤.រៀបចំតបណ្តាញអគ្គីសនីមេមួយនៅក្នុងផ្សារ

៥. រៀបចំតប្រព័ន្ធទឹកស្អាតនៅក្នុងផ្សារដែលជាប្រព័ន្ធមេ៦.សាងសង់បង្គន់អនាម័យនៅក្នុងផ្សារ ប្រសិនបើមានដីណាអាចសាងសង់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៧ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៩ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១០ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម