Connect with us

សេដ្ឋកិច្ច

UN ៖ ទំហំពាណិជ្ជកម្មសកល នឹងឈានដល់កម្រិតកំណត់ត្រា ៣២​ ពាន់​ពាន់លានដុល្លារអាមេរិក

បានផុស

នៅ

ទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNCTAD) បាននិយាយកាលពីថ្ងៃអង្គារថា ពាណិជ្ជកម្មសកលត្រូវបានកំណត់ នឹងឈានដល់ជិត ៣២ ពាន់ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ប៉ុន្តែកំណើនរបស់វាបានប្រែប្រួលអវិជ្ជមានក្នុងអំឡុងឆមាសទីពីរនៃឆ្នាំនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមរបាយការណ៍ពាណិជ្ជកម្មសកលរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ បង្ហាញថា ស្ថានភាពសេដ្ឋកិច្ចកាន់តែយ៉ាប់យ៉ឺន និងការកើនឡើងភាពមិនច្បាស់លាស់នេះហើយ ទើបបណ្តាលឲ្យមានការធ្លាក់ចុះនៃពាណិជ្ជកម្មក្នុងកំឡុងឆមាសទីពីរ ។

ប៉ុន្តែទោះជាយ៉ាងណា UNCTAD និយាយថា ការធ្លាក់ចុះនេះ គឺមានលក្ខណៈបន្ទាប់បន្សំប៉ុណ្ណោះ ដោយសារទំហំពាណិជ្ជកម្មបានបន្តកើនឡើងពេញមួយឆ្នាំ ២០២២ ដែលជាសញ្ញានៃតម្រូវការខ្លាំងក្លារបស់សកល ។

ដោយឡែក ខណៈដែលតម្លៃនៃពាណិជ្ជកម្មទំនិញអន្តរជាតិមានស្ថេរភាពក្នុងអំឡុងឆមាសទីពីរនៃឆ្នាំ ២០២២ បានធ្វើឲ្យទំហំពាណិជ្ជកម្មបានកើនឡើងក្នុងអំឡុងត្រីមាសទី ៣ ហើយគេរំពឹងថា នឹងបន្តកើនឡើងដល់អំឡុងត្រីមាសចុងក្រោយនេះ ។

ជាមួយគ្នានេះ របាយ​ការណ៍​​បាន​បន្ត​ថា​ “​ផ្ទុយ​ទៅ​វិញ កំណើន​ពាណិជ្ជកម្ម​ត្រូវ​បាន​ធ្លាក់​ចុះ​ក្នុង​អំឡុង​ពេល​ឆមាស​ទីពីរ​នៃ​ឆ្នាំ​នេះ ដោយក្នុងអំឡុងត្រីមាសទី៣ ពាណិជ្ជកម្មទំនិញបានធ្លាក់ចុះប្រហែល ១ ភាគរយធៀបនឹងត្រីមាសទី ២ ឆ្នាំ២០២២ ខណៈពាណិជ្ជកម្មលើសេវាកម្ម កើនឡើង ១.៣ ភាគរយ ក្នុងអំឡុងពេលដូចគ្នា” ។

ទន្ទឹមនឹងនោះ ចំពោះតម្លៃពាណិជ្ជកម្មសកល, UNCTAD បង្ហាញ​ថា​នឹងធ្លាក់ចុះក្នុងត្រីមាសទី ៤ សម្រាប់ទំនិញ និងសេវាកម្ម ។ ចំពោះកំណើនពាណិជ្ជកម្មយ៉ាងច្រើនក្នុងកំឡុងឆ្នាំចុងក្រោយនេះ UNCTAD បញ្ជាក់ទៀតថា គឺភាគច្រើនដោយសារតែការកើនឡើងនៃតម្លៃពាណិជ្ជកម្មនៃផលិតផលថាមពល ។

ក្រៅពីនោះ ពាណិជ្ជកម្មក្នុងវិស័យមួយចំនួនក៏បានកើនឡើងផងដែរ ដូចជាក្នុងសម្លៀកបំពាក់ សារធាតុគីមី និងយានជំនិះផ្លូវថ្នល់ ប៉ុន្តែតម្លៃនៃការធ្វើពាណិជ្ជកម្មក្នុងត្រីមាសទី ៣ ឆ្នាំ ២០២២ គឺទាបជាងរយៈពេលដូចគ្នានៃឆ្នាំមុនសម្រាប់វិស័យមួយចំនួន រួមទាំងឱសថ រ៉ែ ទំនាក់ទំនង និងឧបករណ៍ដឹកជញ្ជូន ៕

ប្រែសម្រួលដោយ ៖ រតនៈ

ប្រភព ៖ Anadolu

ចុចអាន ៖ ប៉ូលិសរឹបអូសលុយសុទ្ធ ១.៦៨ លានដុល្លារ រឿងពុករលួយម្ចាស់ផ្ទះ World Cup នៅកាតា របស់លោកស្រី Eva Kaili

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២៥ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣៣ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម