Connect with us

សេដ្ឋកិច្ច

ផ្លូវថ្មីភ្ជាប់ពីភ្នំបូកគោ ឆ្ពោះទៅផ្លូវជាតិលេខ៤ ស្ថាបនាសម្រេចបាន ៣០ភាគរយហើយ

បានផុស

នៅ

គិតមកដល់ថ្ងៃទី ១៤ ខែ ធ្នូនេះ ការស្ថាបនាបើកផ្លូវពីកំពូលភ្នំបូកគោ ឆ្ពោះទៅផ្លូវជាតិលេខ៤ សម្រេចបានប្រមាណ ៣០ភាគរយហើយ ពោលគឺស្មើនឹងជាង ២០គីឡូម៉ែត្រ។ នេះបើតាមការបញ្ជាក់របស់របស់លោក កែវ សិទ្ធិ នាយកផ្នែកលក់ និងទីផ្សារសុខាគ្រុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក កែវ សិទ្ធិ បានបន្តថា ក្រុមការងារការដ្ឋាន កំពុងសម្រុកធ្វើខ្លាំងក្នុងការឈូសឆាយបើកផ្លូវនេះ។ លោកបន្ថែមថា នៅក្នុងកិច្ចការងារនេះ មានផលលំបាកច្រើន ដោយសារស្ថានភាពផ្លូវលើភ្នំសម្បូរព្រៃ និងជ្រលង កន្លែងខ្លះត្រូវចាក់​បំពេញដី និងថ្ម ហើយកន្លែងខ្លះទៀត ត្រូវបំផ្ទុះដើម្បីកាយថ្មបើកផ្លូវ។ ទោះយ៉ាងណា លោកថា ក្រុមការងារនឹង​ពន្លឿនការស្ថាបនាផ្លូវនេះ។

ការអភិវឌ្ឍគម្រោងនេះ តបតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២១ ដោយឱ្យលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី សម្របសម្រួលជាមួយអ្នកឧកញ៉ា សុខ គង់ និងអ្នកឧកញ៉ា ម៉ុង ឬទ្ធី ធ្វើផ្លូវថ្មីមួយខ្សែប្រវែង២៧ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់​តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេង។

ក្នុងនោះ អ្នកឧកញ៉ា សុខ គង់ ទទួលរ៉ាប់រងការចំណាយស្ថាបនាផ្លូវ ហើយអ្នកឧកញ៉ា ម៉ុង ឬទ្ធី ជួយឈូសឆាយ​ដើមដូងប្រេង ដើម្បីបើកផ្លូវ។

អ្នកឧញ៉ា សុខ គង់ បានលើកឡើងកន្លងមកថា ការតភ្ជាប់ផ្លូវនេះ អាចរួមចំណែកទាក់ទាញភ្ញៀវទេសចរឱ្យទៅលេង​កម្សាន្តនៅ​ឧទ្យានជាតិព្រះមុនីវង្ស «ភ្នំបូកគោ» កាន់តែច្រើនថែមទៀត និងជួយកំណើនសេដ្ឋកិច្ច តាមរយៈការ​អភិវឌ្ឍគម្រោងសាងសង់នានានៅលើភ្នំផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៧ នាទីutes មុន

សហជីព​នៅ​កម្ពុជា​ថា ​ការ​ដំឡើង​ពន្ធ​អាមេរិក នឹង​មិន​នាំ​ដល់​ការ​រើរោងចក្រ ធ្វើ​ឱ្យ​ពលរដ្ឋខ្មែរបាត់បង់ការងារ​ទេ

សេដ្ឋកិច្ច៣ ម៉ោង មុន

ក្រុមហ៊ុនមូលបត្រចាប់ដៃជាមួយធនាគារ ផ្ដល់សេវាឥណទាន ទាក់ទាញវិនិយោគិនអន្តរជាតិ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

TV360 byMetfone –ពិភពកម្សាន្តរំភើបជាមួយភាពយន្តបកប្រែជាភាសាខ្មែរ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃ ឱ្យសិក្សាដាក់សេវាលិខិតឆ្លងដែននៅច្រកចេញចូលតែមួយ ដែលជាការសាកល្បងខេត្តចំនួន៤

រថយន្តក្រុង
ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរខណ្ឌឬស្សីកែវ ចុះពិនិត្យរៀបចំចំណតរថយន្តក្រុងត្រៀមដឹកពលរដ្ឋឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម