Connect with us

សេដ្ឋកិច្ច

ធានាគារកណ្តាល អាមេរិក បន្តតំឡើងអត្រាការប្រាក់បន្ថែមទៀត

បានផុស

នៅ

មិនទាន់បញ្ឈប់ឡើយ ធនាគារកណ្តាលអាមេរិក ប្រកាសតំឡើងអត្រាការប្រាក់បន្ថែមទៀត​ ដើម្បីរក្សាឲ្យបានស្ថេរភាពនៃអតិផរណា​ក្នុងប្រទេស ។

ប្រធានធនាគារកណ្តាលអាមេរិក លោក​ Jerome Powell មានប្រសាសន៍ថា លើកនេះ ធនាគារនឹងតំឡើងអត្រាការប្រាក់ពាក់កណ្តាលភាគរយ (០.៥០ ភាគរយ) បន្ថែមទៀត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបន្តតំឡើងអត្រាការប្រាក់នេះ បីដូចជារំសាយក្តីសង្ឃឹមរបស់វិនិយោគិនជាច្រើនដែលស្រមៃចង់បាន អត្រាការប្រាក់ទាបមកវិញអញ្ចឹង ។

មន្ត្រី​ធនាគារ​កណ្តាល​អាមេរិក​ បន្តនិយាយ​ថា ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អតិផរណា គឺ​មិន​ទាន់​ចប់​ទេ ប៉ុន្តែ​វា​គ្រាន់តែបាន​ធូរស្រាលបន្តិចប៉ុណ្ណោះ ។

គួរឲ្យដឹងថា អាមេរិក បានបង្កើតគោលនយោបាយដំឡើងអត្រាការប្រាក់ចំនួន ៦ ដងរួចមកហើយក្នុងឆ្នាំនេះ ហើយការតំឡើង ៤ លើកចុងក្រោយ គឺ ៣ ភាគ ៤ នៃភាគរយ ។

លោក Powell បន្តថា យើងត្រូវការភស្តុតាងច្រើនថែមទៀត ដើម្បីផ្តល់ទំនុកចិត្តថា អតិផរណាកំពុងស្ថិតនៅលើគន្លងធ្លាក់ចុះជានិរន្តរភាព ខណៈនៅចុងសប្តាហ៍នេះ​ អតិផរណាគឺយឺតពីជាង ៩ ភាគរយធ្លាក់ចុះមកនៅ ៧.១ ភាគរយ ។

ជាចុងក្រោយលោក Powell បញ្ជាក់ថា ដោយឡែក ស្ថិរភាពតម្លៃ គឺដើរតួនាទីសំខាន់ជាគ្រឹះនៃសេដ្ឋកិច្ច ហើយដើម្បីកាត់បន្ថយអតិផរណា គឺត្រូវធ្វើឲ្យសេដ្ឋកិច្ចជាតិមានកំណើនយឺត ៕

ប្រែសម្រួលដោយ ៖ រតនៈ

ប្រភព ៖ NHK

ចុចអាន ៖ អាមេរិក បង្កើតកងកម្លាំងអវកាសនៅ កូរ៉េខាងត្បូង ដើម្បីតាមដានការបាញ់ មីស៊ីលរបស់ កូរ៉េខាងជើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម