Connect with us

ព័ត៌មានជាតិ

លោក ជា ចាន់តូផ្តល់អគារមណ្ឌលសុខភាពថ្មីស្រឡាង ១ខ្នងកម្ពស់២ជាន់ដល់ឃុំតាំងក្រសាំង

បានផុស

នៅ

លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកស្ទុកនិងលោកស្រីខៀវស៊ីណាបានផ្តល់អគារមណ្ឌលសុខភាពតាំងក្រសាំងថ្មី១ខ្នងកម្ពស់២ជាន់ដើម្បីជាចំណងដៃក្នុងឆ្នាំថ្មីឆ្នាំ២០២១និងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ នៃថ្ងៃជ័យជំនះ ៧ មករា។

​អគារ​ថ្មី​នេះ ​ត្រូវ​បា​នប្រារព្ធ​ពិធី​បញ្ចុះ​ប​ឋម​សិលា​បើក​ឲ្យ​ដំណើរ​ការ​ក​សាង​ជា​ផ្លូវការ​ នៅ​ថ្ងៃ​ទី​៧​ ខែមករា ​ឆ្នាំ​២០២១​ ក្រោម​អធិបតីភាព​លោក ជា ចាន់តូ​ សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​ គណ​បក្ស​ប្រជាជន​កម្ពុជា និង​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ​ចុះជួយ​ស្រុក​សន្ទុក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគារ​ថ្មី​នេះ មាន​កម្ពស់​២​ជាន់ ​​បណ្ដោយ​៤៥​ម៉ែត្រ ​ទទឹង​១៦​ម៉ែត្រ ​និង២៨​បន្ទប់​ សា​ង​សង់​ពី​ថ្ម​ ក្នុងតម្លៃ​ជាង​២៥​ម៉ឺន​ដុល្លា​អាមេរិក​។​

​លោក ជា ចាន់តូ​ បាន​មានប្រសាសន៍ថា ​ការ​កសាង​អគារ​ថ្មី​សម្រាប់​មណ្ឌល​សុខភាព​តាំងក្រសាំង​ នៅពេលនេះ​ មានតម្លៃ​ធំធេង​​​ក្នុងការ​លើកស្ទួយ​សុខភាព​ប្រជា​ពលរដ្ឋ​។​ ​តា​មរ​យះ​អគារ​ថ្មី​នេះដែរ​ បា​នបង្ហាញ​ឲ្យ​ឃើញ​ពី​ការ​យកចិត្តទុកដាក់​ចំពោះ​តម្រូវ​ការ​ចាំបាច់​ ក្នុងការ​ថែរក្សា​ការពារ​ និង​ការលើក​សុខា​មាល​ភាព​ ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ​។​

លោក ជា ចាន់តូ​ បាន​សំណូមពរ​ដល់​ក្រុមគ្រូពេទ្យ ​ឲ្យ​បង្កើន​ការ​យក​ចិត្ត​ទុកដាក់ ​និង​ត្រូវ​មាន​ការ​ទទួល​ខុ​សត្រូវ​ខ្ពស់​ក្នុង​ការ​ពិនិត្យ ​ព្យាបាល​ជំងឺជូន​ប្រជាពលរដ្ឋ​។ ​ជា​មួយនេះដែរ​ ក៏ត្រូវ​បន្ត​អប់រំ​ប្រ​ជា​ពលរដ្ឋ​អំពី​វិធី​ការពារ​ ការឆ្លង ​រាលដាល​ជំងឺ​កូ​វីដ​-១៩​ជាប្រចាំ​ តាម​ការណែនាំ​របស់​ក្រ​សួ​ង​សុខា​ភិបាល​។​

លោក ជា ចាន់តូ​ បាន​បញ្ជាក់ថា​ ​សមិទ្ធផល​នេះ​កសាងឡើង​ស្របពេល​ដែល​ប្រជាជន​កម្ពុជា​ ទូទាំង​ប្រទេស​ ប្រារព្ធ អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤២ នៃ​ថ្ងៃ​ជ័យជម្នះ​៧មករា​ ​ថ្ងៃ​ដែល​ប្រទេស​កម្ពុជា​ ត្រូវបាន​សង្គ្រោះ​ និង​រំដោះ​ចេញផុត​ពីរ​បបក​ម្ពុ​ជា​ ប្រជាធិបតេយ្យ​ផង​ដែរ​។​

លោក ជា ចា​ន់តូ ​បា​នចាត់ទុក​សមិទ្ធផល​ថ្មី​ដែល​កកើតឡើង​លើ​ទឹកដី​ស្រុក​សន្ទុក​នាពេលនេះ​ គឺ​បានមកពី​កម្លាំង​សាមគ្គី​ ពិសេស​​សុខ​សន្តិភាព​កើត​ចេញពី​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្ដេច​តេ​ជោ ​ហ៊ុន​ សែ​ន​ ៕

​អត្ថបទ ៖ សំ​អឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ១៥ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥៧ នាទី មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម