Connect with us

សេដ្ឋកិច្ច

១០ ខែ ឆ្នាំ ២២ កម្ពុជារកចំណូលពីការនាំចេញកសិផល​ជាង ៣ពាន់លានដុល្លារ

បានផុស

នៅ

រយៈពេល ១០ ខែ ឆ្នាំ ២០២២ កម្ពុជា រកចំណូលបានពីការនាំចេញកសិផលប្រមាណ ៣ ០៦៩ ពាន់លានដុល្លារ ដោយក្នុងនោះ ការនាំចេញអង្ករមានចំនួន ៤៣៥លានដុល្លារ ការនាំចេញស្រូវចំនួន ៤៩២លានដុល្លារ ការនាំចេញ​ផលិផល​ក្រៅពីស្រូវអង្ករមានចំនួនជាង ២ពាន់លានដុល្លារ។ នេះយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម នៅថ្ងៃទី ១៦ ខែធ្នូនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមរបាយការណ៍បរិមាណនៃការនាំចេញអង្ករ ១០ខែ មានចំនួនជាង ៥០ម៉ឺនតោន កើនឡើងជិត ៥ម៉ឺនតោន  ស្មើ ១០,៦៧ភាគរយ បើធៀបនឹងការនំាចេញរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។

ចំណែកការនាំចេញស្រូវ ១០ខែឆ្នាំនេះ មានចំនួនជាង ២លានតោន ថយចុះប្រមាណ ២១ម៉ឺនតោន បើធៀបនឹង​រយៈពេល​ដូចគ្នាកាលពីឆ្នាំ ២០២១។

សូមរំលឹកថា រយៈពេល ១០ខែ កាលពីឆ្នាំ ២០២១ កម្ពុជា នាំចេញកសិផលបានប្រមាណ ៦លានតោនទៅកាន់ទីផ្សារ​គោលដៅចំនួន ៦៨ប្រទេស ដោយទទួលបានចំណូលជាង ៤ពាន់លានដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម