Connect with us

សេដ្ឋកិច្ច

មន្ត្រីជំនាញ៖ ការងារត្រួតពិនិត្យគ្រឹះស្ថានធនាគារនៅតែជាអាទិភាពរបស់ធនាគារជាតិ

បានផុស

នៅ

លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជាបញ្ជាក់ថា ការត្រួតពិនិត្យគ្រឹះស្ថានធនាគារ ​និងហិរញ្ញវត្ថុ នៅតែជាការងា​រអាទិភាពរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីរក្សាបានស្ថេរភាពនៃប្រព័ន្ធធនាគារនៅកម្ពុជា។

លោកបានបញ្ជាក់បែបនេះនៅក្នុងពិធីដាក់សម្ពាធធនាគារឯកជនមួយ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក រ័ត្ន សុវណ្ណនរៈ គឺវិស័យធនាគារ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម​កម្ពុជា​។ លោក លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ទស្សនវិស័យ និងយុទ្ធសាស្រ្តតម្រង់ទិសអភិ​វឌ្ឍន៍ច្បាស់លាស់​សម្រា​​ប់​វិស័យធនាគារ ដើម្បីបង្កើន​លទ្ធភាព និងពង្រីកវិសាលភាពប្រតិបត្តិការប្រកប​ដោយនិរន្តរភាព​ និងសេចក្ដី ទំ​នុ​​ក​ចិ​ត្ត ក៏ដូចជាការអភិវឌ្ឍសេវាហិរញ្ញវត្ថុប្រកបដោយ​ប្រសិ​ទ្ធ​ភា​ព និងបរិយាប័ន្ន។

ជាមួយគ្នានេះ លោក រ័ត្ន សុវណ្ណនរៈ បានបញ្ជាក់ថា ក្នុងនាមជាអាជ្ញាធរត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានបន្តរក្សានូវភាពធន់ ភា​ព​​រឹងមាំ និងវឌ្ឍនភាពនៃប្រព័ន្ធធនាគារ តាមរយៈកសាងហេដ្ឋារ​ចនាសម្ព័ន្ធប្រព័ន្ធទូទាត់ឲ្យ​កាន់​តែ​មានភាពទំនើប និងការដាក់ចេញវិធានការម៉ាក្រូប្រុងប្រយ័ត្ននានាជាបន្តបន្ទាប់ និងទាន់ពេល​វេ​លា ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានមកលើប្រព័ន្ធ​ធនា​គា​រ។

លោក បន្ថែមថា ដើម្បីពង្រឹងភាពធន់ និងរក្សាបានស្ថេរភាពប្រព័ន្ធធនាគារទាំងមូល វិធីសាស្ត្រនៃការត្រួតពិនិត្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវបានពង្រឹងជាបន្តបន្ទាប់ ដោយបច្ចុប្បន្នធនាគារជាតិនៃកម្ពុជា កំពុងអនុវត្តតាមវិធីសាស្ត្រត្រួតពិនិត្យផ្អែកលើហានិភ័យ និងទស្សនៈអនាគត តាម​រយៈ​ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ ការវាយតម្លៃប្រសិទ្ធភាពនៃអភិបាលកិច្ច និងការវាយតម្លៃ​ហានិភ័យ​សំខាន់ៗ។

ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា ក៏បានយកចិត្តទុកដាក់​ចំពោះ​​កិច្ចការពារអតិថិជន ដោយបង្កើនប្រសិទ្ធភាពអនុវត្តយន្តការសម្របសម្រួល និងដោះ​ស្រាយ​បណ្តឹង​អតិ​ថិ​​ជន តាមរយៈលេខទូរសព្ទ Hotline របស់ធនាគារជាតិនៃកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងទា​ន់​ពេ​ល​វេលា ព្រមទាំងបន្តអនុវត្តយុទ្ធនាការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុជាបន្តបន្ទាប់ផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកជំនាញ និងក្រសួងអប់រំ ៖ ខ្លឹមសារនៃសៀវភៅប្រវត្តិសាស្រ្តថ្នាក់ទី៦ មិនមែន​ជាការ​កែប្រែប្រវត្តិសាស្រ្តកម្ពុជា​នោះ​ទេ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

សួង សាខារ៉ានីត ស្នើឱ្យបន្តរឹតបន្តឹង និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹង លើចំណីអាហារនាំចូលមកពីក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រុមឧទ្ទាម M23 នៅកុងហ្គោ ប្រកាស​បទឈប់​បាញ់​​ជាឯកតោភាគី​

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ខ្ញុង បកស្រាយ និងសុំទោសខ្មែរដែលរស់នៅក្រៅប្រទស ក្រោយប្រើពាក្យថា “ចោលឆ្អឹងស្រុកគេ”

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខណ្ឌឫស្សីកែវ ចុះដោះស្រាយបញ្ហាប្រព័ន្ធលូដែលរងផលប៉ះពាល់ ពលរដ្ឋជិត ៨០ គ្រួសារ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត

ជីវិតកម្សាន្ដ១១ ម៉ោង មុន

ក្រសួងពាក់ព័ន្ធ នឹងហៅបុគ្គលតាំងខ្លួនជាព្រះមហេសីព្រះបាទជ័យវរ្ម័នទី ៧ បង្ហាញខ្លួនឆាប់ៗ នេះ

Barbie Hsu
ជីវិតកម្សាន្ដ១០ ម៉ោង មុន

​​មុនលាចាកលោក តួ សាន់ឆាយ បន្សល់ទុកលុយរាប់លានដុល្លារ សុទ្ធសឹងជាកម្លាំងញើសឈាមខ្លួនឯង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

Su-30SM របស់រុស្ស៊ី បាញ់ទម្លាក់យន្តហោះចម្បាំងអ៊ុយក្រែន នៅចម្ងាយ ១៣០គីឡូម៉ែត្រ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អែលសាល់វ៉ាឌ័រ ព្រមទទួលយកមនុស្សគ្រប់សញ្ជាតិដែលនិរទេសចេញពីអាមេរិក ទោះអ្នកនោះ ជាឧក្រិដ្ឋជនក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម