Connect with us

សេដ្ឋកិច្ច

ទំហំពាណិជ្ជកម្ម​កម្ពុជា​-​កូរ៉េ​ សម្រេចបានជាង ​៩៦០​លាន​ដុល្លារ​រយៈពេល ១១ខែ ឆ្នាំ ២០២២

បានផុស

នៅ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងសម្រេចបាន ៩៦២ លានដុល្លារក្នុងរយៈពេល ១១ ខែឆ្នាំ ២០២២ កើនឡើងជាង ១០ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើយោងតាមរបាយការណ៍របស់សមាគម​ពាណិជ្ជកម្ម​អន្តរជាតិកូរ៉េ (KITA) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមរ​​បាយការណ៍ បានឱ្យដឹងថា រយៈពេល ១១ខែនេះ កម្ពុជា​ បាន​នាំ​ចេញ​ទំនិញ​ទៅទីផ្សារ​កូរ៉េ​ខាង​ត្បូង​ ​មាន​តម្លៃ ៣៧៣ លាន​ដុល្លារ កើន​ឡើង ២១ ភាគរយ​ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ ការនាំចេញរបស់កម្ពុជា មានដូចជា ស្បែកជើង សម្លៀកបំពាក់ ផលិតផលធ្វើដំណើរ ភេសជ្ជៈ គ្រឿងអគ្គិសនី អេឡិចត្រូនិច កៅស៊ូ ឱសថ និងផលិត​ផលកសិកម្មជាដើម។

ដោយឡែក កម្ពុជា ​បាន​នាំ​ចូល​​មាន​តម្លៃ ៥៨៩ លាន​ដុល្លារ កើន ៥ ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន។ ផលិតផលដែលកម្ពុជា បាននាំចូល រួមមាន យានយន្ត គ្រឿងអេឡិចត្រូនិច ឧបករណ៍ផ្ទះបាយ ភេសជ្ជៈ ឱសថ ផលិតផលប្លាស្ទិក និងផលិត​ផលសម្រេច។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) បានចាប់ផ្តើមជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ឱ្យមានកំណើនជាលំដាប់ ក្រោយពីកិច្ចព្រមព្រៀងនេះចូលជាធរមាននៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២២។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគដោយផ្ទាល់ពីកូរ៉េចំនួន ២១៩ ដែលមាន​តម្លៃសរុប ៥ ពាន់លានដុល្លារ គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២២ ដោយមួយផ្នែកធំជាគម្រោងសំណង់ និងអចលនទ្រព្យ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១៩ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២៧ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥៥ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម