សេដ្ឋកិច្ច
ពាណិជ្ជកម្មកម្ពុជា អូស្រ្តាលី កើនឡើងជិត ៤៨០លានដុល្លារ
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា អូស្រ្តាលី សម្រេចបានប្រមាណជាង ៤៧៨ លានដុល្លារ រយៈពេល ១១ខែ ឆ្នាំ ២០២២ ពោលគឺកើនឡើងកើន ៦៩,៧ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

របាយការណ៍បានឱ្យដឹងថា កម្ពុជាបាននាំចេញទំនិញទៅទីផ្សារអូស្ត្រាលី ក្នុងទឹកប្រាក់ជាង ៣៤៦ លានដុល្លារ និងទំនិញនាំពីអូស្ត្រាលី មាន ១៣២,៣៧ លានដុល្លារ កើនឡើង ២៣,៩ ភាគរយ។
សម្រាប់តែក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំងពីរ មានទឹកប្រាក់សរុប ៣៩,៤២១ លានដុល្លារ ធ្លាក់ចុះ ៧,១៣ភាគរយធៀបខែវិច្ឆិកា ឆ្នាំ ២០២១ ដែលមានចំនួន ៤២,៤៤៨ លានដុល្លារ។ ការនាំចេញរបស់កម្ពុជានៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ មាន ៣៣,៩២៩ លានដុល្លារ កើនឡើង ៣៩,៧៨ ភាគរយ និងការនាំទំនិញពីអូស្ត្រាលី មាន ៥,៤៩១ លានដុល្លារធ្លាក់ចុះ ៦៩,៧៩ ភាគរយ។ ផលិតផលកម្ពុជា ដែលនាំទៅប្រទេសអូស្ត្រាលី មានដូចជា ផលិតផលវាយនភណ្ឌ កង់ និងកសិកម្ម ជាដើម។ ដោយឡេក កម្ពុជា នាំទំនិញពីអូស្រ្តាលីមកវិញ រួមមាន ផលិតផលអេឡិចត្រូនិក យានយន្ត ផលិតផលអាហារ សាច់គោ, ទឹកដោះគោ និងផ្លែឈើ។
លើសពីទំហំពាណិជ្ជកម្ម កន្លងមករដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ជំនួយថវិកា និងបច្ចេកទេសដើម្បីលើកកម្ពស់ផលិតភាពកសិកម្មនៅកម្ពុជា ជាច្រើន។ ទំនាក់ទំនងពាណិជ្ជកម្មប្រទេសទាំងពីរ កាន់តែរីកធំធាត់ តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីល្អ ហើយក៏ជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)ផងដែរ។
នៅក្នុងជំនួបជាមួយលោក PABLO Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលនឹងចប់អាណត្តិ កាលពីចុងសប្តាហ៍កន្លងទៅ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា អូស្រ្តាលី បានផ្តល់ជំនួយក្រោមកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចទ្វេភាគីថ្មី កម្ពុជា-អូស្ត្រាលី (Cambodia Australia Partnership for Resilient Economic Development (CAP-RED) ក៏ដូចជាកម្មវិធីពាណិជ្ជកម្មតំបន់ (RT4D) ដែលក្នុងនោះ ក្រសួងពាណិជ្ជកម្ម នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីកម្មវិធីទាំងនេះ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានកោតសរសើរចំពោះការគាំទ្រលើការងារកិច្ចប្រកួតប្រជែង និងកិច្ចការពារអ្នកប្រើប្រាស់ ហើយសង្ឃឹមថា អូស្រ្តាលី នឹងបន្តការគាំទ្រនៅក្នុង វិស័យនេះ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានស្វាគមន៍ចំពោះការសម្រេចបានជាដុំកំភួន នូវការចរចាដំទ្បើងកម្រិតនៃកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេទ្បង់ (AAZNFTA Upgrade) ដែលជាសមិទ្ធផល អាទិភាពសេដ្ឋកិច្ចមួយរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ផងដែរ។
សូមរំលឹកថា ក្នុងឆ្នាំ ២០២១ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អូស្ត្រាលី មានទឹកប្រាក់សរុប ៣២៤ លានដុលា្លរ កើនឡើង ៥២ ភាគរយបើធៀបនឹងឆ្នាំ ២០២០។ នេះបើតាមយោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ