សេដ្ឋកិច្ច
ថវិកាជិត ៩០លានដុល្លារ ប្រមូលបានពីវិស័យដីធ្លី និងសំណង់ក្នុងឆ្នាំ ២០២២ ចូលជាតិ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រមូលចំណូលពីវិស័យដីធ្លី និងសំណង់ បានចំនួន ៣៦៧ ១៣៩ ៨៩៦ ០៥០ រៀល ស្មើនឹងប្រមាណជិត៩០លានដុល្លារ ដើម្បីដាក់ចូលជាថវិកាជាតិ។

បើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ បានបង្ហាញថា ចំណូលរបស់រដ្ឋបាលកណ្តាលចំនួន ៨ ៣៦៨ ០៩១ ៦៤០រៀល ក្នុងនោះមានសេវាសំណង់ទូទៅចំនួន ៧ ១៨០ ៣១០ ៤០០រៀល, សេវាសំណង់លើសសន្ទស្សន៍ ១ ១៦៦ ០០០ ០០០រៀល, សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិកចំនួន ១០ ៤៩៩ ២០០រៀល និងចំណូលជួលអចលនវត្ថុចំនួន ១១ ២៨២ ០៤៤រៀល។
ចំណែកចំណូលរបស់មន្ទីររៀបចំដែនដី តាមបណ្តារាជធានីខេត្តចំនួន ៣៥៨ ៧៧១ ៨០៤ ៤១០រៀល ក្នុងនោះមាន៖ សេវាសុរិយោដី ចំនួន ៧១ ៨២៨ ៣៦០ ១១០ រៀល, សេវាសំណង់ទូទៅ ចំនួន ៤៦ ៤៤២ ៨៦៥ ១០០រៀល និង ពន្ធប្រថាប់ត្រាចំនួន ២៤១ ០០០ ៥៧៩ ២០០រៀល។
បើតាមរបាយការណ៍ គិតពីចាប់ផ្តើមអនុវត្តដល់ខែ វិច្ឆិកា ឆ្នាំ ២០២២ ក្រសួងបានចេញបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៦៧៣០៧៥២បណ្ណ ស្មើនឹង ៩៦,២ភាគរយ នៃចំនួនក្បាលដីប៉ាន់ស្មានដំបូង៧លានក្បាលដី ក្នុងនោះ ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធសម្រេចបាន ៦១០ ៤០៥ ២បណ្ណ និងចែកបណ្ណបានចំនួន ៥៥៩ ០៨០៨បណ្ណ(សម្បទានដីសង្គមកិច្ចចំនួន ១៧៩ ៩៣បណ្ណ)និងចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំសម្រេចបាន ៦២៦ ៧០០បណ្ណ។
ដោយឡែក ទាក់ទងនឹងវិស័យសំណង់ មានគម្រោងសំណង់នៅទូទាំងប្រទេសចំនួន ៣,៨២៧គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុបជាង ៦លាន ៥សែនម៉ែត្រការ៉េ៕


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា