សេដ្ឋកិច្ច
ភាគហ៊ុន Tesla បន្តធ្លាក់ចុះ ហើយគ្រោងបន្ថយការផលិតរថយន្តក្នុងរោងចក្រនៅ ចិន
ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះ ១១.៤ ភាគរយ កាលពីថ្ងៃអង្គារ បន្ទាប់ពីសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុន Tesla គ្រោងនឹងកាត់បន្ថយកាលវិភាគផលិតកម្មរបស់ខ្លួនក្នុងរោងចក្រក្រុងសៀងហៃនាខែមករាខាងមុខ ដែលបង្កឲ្យមានការព្រួយបារម្ភអំពីការធ្លាក់ចុះនៃតម្រូវការនៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក ។

ភាគហ៊ុន Tesla បានធ្លាក់ចុះជាបន្តបន្ទាប់ដល់កម្រិតទាបបំផុតក្នុងរយៈពេល ២ ឆ្នាំនេះ និងអាក្រក់បំផុតក្នុងរយៈពេល ៨ ខែចុងក្រោយ ខណៈដែលក្រុមហ៊ុនបានបាត់បង់តម្លៃជាងពាក់កណ្តាល ចាប់តាំងពីដើមខែតុលាមក ដែលធ្វើឲ្យវិនិយោគិន Tesla មានការបារម្ភជាខ្លាំង ។
រោងចក្ររបស់ក្រុមហ៊ុន Tesla នៅក្រុងសៀងហៃ គឺជាកន្លែងផលិតរថយន្តដ៏សំខាន់បំផុតសម្រាប់ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់លោក Elon Musk ដែលបានផ្តល់ការងារដល់កម្មករប្រហែល ២០,០០០ នាក់ ប៉ុន្តែដោយសារតែកូវីដ ១៩ រាតត្បាតខ្លាំងក្នុងប្រទេសចិន ក្រុមហ៊ុននេះ បានកាត់បន្ថយការផលិតរថយន្តរបស់ខ្លួននៅក្នុងរោងចក្រក្រុងសៀងហៃ ។

ជាមួយគ្នានោះ Tesla គ្រោងនឹងដំណើរការកាលវិភាគកាត់បន្ថយការផលិតរថយន្តរបស់ខ្លួនក្នុងរោងចក្រសៀងហៃនៅខែមករា ឆ្នាំ ២០២៣ ជាពិសេសអំឡុងពេលពិធីបុណ្យចូលឆ្នាំចិន ដោយចំណាយពេលផលិតត្រឹមតែរយៈពេល ១៧ ថ្ងៃប៉ុណ្ណោះ ។
ចំណែកឈ្មួញកណ្តាល China Merchants Bank International បានបញ្ចេញរបាយការណ៍មួយកាលពីថ្ងៃអង្គារថា ការលក់រាយប្រចាំថ្ងៃជាមធ្យមរបស់ Tesla នៅក្នុងប្រទេសចិន ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃ ២៥ ខែធ្នូបានធ្លាក់ចុះ ២៨ ភាគរយ បើធៀបនឹងឆ្នាំមុន ហើយចំនួនឡានដែលលក់បាន គឺមាន ៣៦,៥៣៣ គ្រឿង ។

ស្របពេលជាមួយគ្នានេះ ទិន្នន័យបានបង្ហាញទៀតថា ការលក់រថយន្តសកលរបស់ Tesla គឺបានកើនឡើងជិត ១៥ ភាគរយ ត្រឹមថ្ងៃ ២៥ ធ្នូ ។ បន្ថែមពីនោះ ចំពោះដៃគូរប្រកួតប្រជែងរបស់ Tesla គឺក្រុមហ៊ុន BYD វិញក្នុងរយៈពេលមធ្យមប្រចាំថ្ងៃ បានកើនដល់ ៩៣ ភាគរយឯណោះ ។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២២ នេះ Tesla បានកំណត់គោលដៅសម្រាប់កំណើន ៥០ ភាគរយ ខណៈដែលអ្នកវិភាគយល់ឃើញថា ទិន្នផលនឹងធ្លាក់ចុះប្រហែល ៤៥ ភាគរយ ដោយផ្អែកលើការព្យាករណ៍សម្រាប់ត្រីមាសទី ៤ ខាងមុខនេះ ។
ទន្ទឹមនឹងនោះផងដែរ Reuters ក៏បានវិភាគផងដែរថា តម្លៃរថយន្ត Tesla ប្រើរួចបានធ្លាក់ចុះលឿនជាងរថយន្តរបស់ក្រុមហ៊ុនផ្សេងៗទៀត ដោយផ្អែកលើការថ្លឹងថ្លែងតម្រូវការសម្រាប់រថយន្តថ្មីរបស់ក្រុមហ៊ុនដែលកំពុងដំណើរការ ៕
ប្រែសម្រួលដោយ ៖ រតនៈ
ប្រភព ៖ The Sun Daily
ចុចអាន ៖ ម្ចាស់ភាគហ៊ុន Tesla៖ ទង្វើ Elon Musk គឺកំពុងសម្លាប់ Tesla ហើយ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ