ព័ត៌មានអន្ដរជាតិ
មនុស្ស១.៣លាននាក់នៅវៀតណាម ត្រូវអត់ការងារធ្វើដោយសារកូវីដក្នុងឆ្នាំ២០២០
ដោយលើកឡើងពីការរកឃើញរបស់អង្គការពលកម្មអន្តរជាតិ លោក Vu Thi Thu Thuy មន្ត្រីនៅការិយាល័យស្ថិតិវៀតណាម (GSO) បាននិយាយក្នុងកិច្ចប្រជុំមួយថា អត្រានៃភាពអត់ការងារធ្វើនៅលើពិភពលោក បានកើនឡើងពី៤,១ភាគរយក្នុងឆ្នាំ២០១៩ ដល់៥,២ទៅ៥,៧ភាគរយក្នុងឆ្នាំ២០២០។
នៅប្រទេសវៀតណាម ស្ថិតិរបស់ GSO បានបង្ហាញថា មនុស្ស៣២.១លាននាក់ដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ បានទទួលរងផលប៉ះពាល់ពីការងាររបស់ពួកគេដោយសារជំងឺកូវីដ១៩គិតត្រឹមខែធ្នូ។

ក្នុងចំណោមនោះ ៦៩,២ភាគរយត្រូវកាត់ប្រាក់ចំណូល ៣៩,៩ភាគរយត្រូវកាត់បន្ថយម៉ោងធ្វើការហើយប្រហែល១៤ភាគរយត្រូវបង្ខំចិត្តបញ្ឈប់ការងារជាបណ្តោះអាសន្ន។
ប្រហែល៧១,៦ភាគរយនៃការងាររបស់កម្មករនៅក្នុងវិស័យសេវាកម្មរបស់ប្រទេសនេះ ត្រូវរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតខណៈតួលេខនៅក្នុងវិស័យឧស្សាហកម្មមាន៦៤,៧ភាគរយនិងកសិកម្មមាន២៦,៤ភាគរយ។
យោងតាមលោក Thuy បានឲ្យដឹងថា ការបាត់បង់ការងារភាគច្រើនបានកើតឡើងនៅត្រីមាសទី២និងទី៣នៃឆ្នាំមុន។

ទោះបីជាការងើបឡើងវិញនៃសេដ្ឋកិច្ច បានបង្កើនអត្រាការងារធ្វើនៅក្នុងត្រីមាសទី៤ក៏ដោយ ចំនួនអ្នកអត់ការងារធ្វើប្រចាំឆ្នាំនៅតែខ្ពស់។
ចំនួនអ្នកមានការងារធ្វើចាប់ពីអាយុ១៥ឆ្នាំឡើងទៅ ត្រូវបានកត់ត្រាថាមានចំនួន៥៣.៤លាននាក់ក្នុងឆ្នាំ២០២០ ពោលគឺធ្លាក់ចុះ១.៣លាននាក់ឬ២,៣៦ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០១៩។
ការថយចុះនេះគឺផ្ទុយនឹងនិន្នាការឆ្នាំ២០១០-២០១៩ ដែលក្នុងអំឡុងពេលនោះ ចំនួនអ្នកមានការងារធ្វើនៅវៀតណាមបានកើនឡើងប្រមាណ៦០ម៉ឺននាក់ក្នុងមួយឆ្នាំ។

លោក Thuy បានបញ្ជាក់ថា “ក្នុងចំណោមមនុស្ស១.៣លាននាក់ដែលគ្មានការងារធ្វើ មាន៥១,៦ភាគរយជាស្ត្រី។ ប្រហែល១.២លាននាក់នៃពួកគេ គឺជាមនុស្សមានអាយុធ្វើការ ពោលគឺកើនឡើង៤៥៦.៧០០នាក់បើប្រៀបធៀបនឹងឆ្នាំ២០១៩”។
លោក Thuy បានបន្ថែមថា បើគ្មានការរីករាលដាលនៃជំងឺកូវីដ១៩ទេនោះ ការងារថ្មីប្រហែល១.៦លានត្រូវបានគេរំពឹងថានឹង បង្កើតឡើងនៅក្នុងប្រទេសវៀតណាមកាលពីឆ្នាំមុន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Vietnam Insider

-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?