សេដ្ឋកិច្ច
គយ និងពន្ធដារ ប្រមូលចំណូលបានជាង ៦ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២២
ស្ថាប័នពីរ គឺអគ្គនាយកដ្ឋានគយ និងអគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលសរុបបានប្រមាណជាង ៦ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០២២។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ឆ្នាំនេះការប្រមូលពន្ធគយ និងពន្ធដារ លើសផែនការ ២៥ភាគរយ ពោលគឺ គិតត្រឹមថ្ងៃទី ២៩ ខែ ធ្នូ ពន្ធដារ សម្រេចប្រមូលពន្ធបានចំនួន ៣ ៤៣៧ លានដុល្លារ ស្មើនឹង ១២១,៩១ភាគរយ។ ដោយឡែក អគ្គនាយកដ្ឋានគយ ប្រមូលបាន ២ ៦៧០ លានដុល្លារ ស្មើ ១០៤,១៥ភាគរយ លើសផែនការ ១២២ភាគរយ ដោយមិនទាន់គិតអំពីចំណូលសារពើពន្ធផង។ ក្នុងនោះ គ្រាន់តែវិស័យទេសចរណ៍ ទទួលបានភ្ញៀវជាង ២លាននាក់ ដោយតម្លៃទិដ្ឋការប្រមាណ ៦០លានដុល្លារ។ នេះជាការបន្ថែមរបស់សម្តេចតេជោ។

បើតាមសម្តេច ពាក់ព័ន្ធនឹងកំណើននៃចំណូលលើការប្រមូលពន្ធនេះ បានផ្តល់ឱ្យកាសដល់រាជរដ្ឋាភិបាល អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ជាក់ស្តែងដូចជាផ្លូវថ្នល់ជាដើម។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថា្នក់បន្តគាំទ្រវិស័យគយ និងពន្ធដារ ដើម្បីប្រមូលចំណូលកាន់តែប្រសើរថែមទៀត។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះ នៅក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរ គឺផ្លូវជាតិលេខ៣១ និងលេខ៣៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នាព្រឹកថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០២២៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៥ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៩ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា