សេដ្ឋកិច្ច
ទំហំពាណិជ្ជកម្មកម្ពុជា-ចិន កើនឡើង១៩ភាគរយ សម្រេចបានជាង ១៤ពាន់លានដុល្លារ ឆ្នាំ ២០២២
ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន សម្រេចបានជាង ១៤ ៥០០លានដុល្លារអាមេរិក កើនឡើង ១៩ភាគរយ នៅក្នុងឆ្នាំ ២០២២នេះ។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ថ្លែងនៅក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរខ្សែនៅខេត្តកំពត និងខេត្តកែប ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះ« ខ្ញុំជឿថាយើងនឹងមានសមត្ថភាព ដើម្បីនឹងនាំទំនិញទៅកាន់ទីផ្សារចិនកាន់តែច្រើន តាមរយៈនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលមិត្តចិនបានផ្តល់ភាពអនុគ្រោះ សម្រាប់ការនាំទំនិញរបស់កម្ពុជារហូត ៩៧.៥៣% ដែលជាកម្រិតខ្ពស់បំផុតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន ជាមួយនឹងប្រទេសដទៃទៀត»។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានចូលជាធរមានកាលពីខែមករា ឆ្នាំ២០២២ ដែលរហូតមកដល់ពេលនេះ មានរយៈពេល១ឆ្នាំហើយ តំណាលគ្នានឹងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។
រាជរដ្ឋាភិបាល ការខិតខំប្រឹងប្រែងបង្កើត ឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ដើម្បីពង្រីកទីផ្សារដល់ទំនិញ និងកសិផលរបស់កម្ពុជា ឲ្យរីកកាន់តែធំ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏កំពុងធ្វើការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្តាប្រទេសជាច្រើនទៀតផងដែរ។
យោងតាមស្ថិតិរបស់អគ្គនាយកគយ និងរដ្ឋករកម្ពុជានៃក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ក្នុងរយៈពេល១ឆ្នាំពេញ នៃឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន បានកើនឡើងដល់ ១១,១៤៤,១៧៩,២០៧.២៦ ដុល្លារ ឬកើនឡើងដល់ ៣៧.២៨ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ២០២០៕

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?