សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យម្ចាស់ផលិតផលកម្ពុជាទាំងអស់ចូលរួមពិព័រណ៍ផលិតផលលើកទី៥៥ នៅឥណ្ឌា
ក្រសួងពាណិជ្ជកម្មកម្ពុជា បានជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុន/សហគ្រាស សេវាករ ពាណិជ្ជករ ថា ក្រុមប្រឹក្សាជំរុញការនាំចេញផលិតផលសិប្បកម្ម នឹងរៀបចំ “ពិព័រណ៍ផលិតផលសិប្បកម្ម និងវត្ថុអនុស្សាវរីយ៍ឥណ្ឌា លើកទី៥៥ (IHGF) ពិព័រណ៍និទាឃរដូវដេល្លី ២០២៣ – The 55th Indian Handicrafts &Gifts Fair (IHGF) Delhi Fair (Spring) 2023” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥-១៩ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងម៉ាតហ្រ្គីតធ័រណយដា ទីក្រុងញូវដេល្លីប្រទេសឥណ្ឌា។

បើតាមក្រសួងពាណិជ្ជកម្ម ពិព័រណ៍ផលិតផលសិប្បកម្ម និងវត្ថុអនុស្សាវរីយ៍ឥណ្ឌាលើកទី៥៥ (IHGF) មិនត្រឹមតែជាវេទិកាសម្រាប់អ្នកទិញ និងការបញ្ជាទិញមកពីជុំវិញពិភពលោកនោះទេ ក៏ត្រូវបានចាត់ទុកជាការផ្តល់ឱកាសទីផ្សារ ការធ្វើជំនួបពាណិជ្ជកម្មសម្រាប់អ្នកតាំងបង្ហាញគ្រប់ប្រទេស លើផលិតផលសិប្បកម្ម និងវត្ថុអនុស្សាវរីយ៍ផងដែរ។
តាមសេចក្តីជូនដំណឹង បើសិនជាម្ចាស់ក្រុមហ៊ុន/សហគ្រាស សិប្បករ ពាណិជ្ជករ និងសាធារណជនទូទៅ មានបំណងចង់ចូលរួមផ្សព្វផ្សាយផលិតផល ឬមានគម្រោងស្វែងរកដៃគូពាណិជ្ជកម្មជាអន្តរជាតិនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ អាចបំពេញបែបបទ និងចុះឈ្មោះចូលរួមតាមរយៈគេហទំព័រ៖ www.ihgfdelhifair.in/register អ៊ីម៉ែល៖ [email protected] ឬទាក់ទងផ្ទាល់ទៅស្ថានទូតឥណ្ឌាប្រចាំនៅរាជធានីភ្នំពេញតាមអាសយដ្ឋានផ្ទះលេខ៥០-៥២ ផ្លូវសម្ដេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬទូរស័ព្ទលេខ ០២៣ ២១០ ៩១២/ ០២៣ ២១០ ៩១៣ អ៊ីម៉ែល៖hoc.phnompenh@mea.gov.in/[email protected]៕


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា