Connect with us

សេដ្ឋកិច្ច

ខេត្តក្រចេះត្រូវប៉ាន់ ដោយទទួលបានស្ពានឆ្លង​ទន្លេ និងគម្រោងផ្លូវថ្មី​បីគម្រោងទៀត

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គប្រវែង ១៧៦១ម៉ែត្រ ពីស្រុកចិត្របុរី ទៅស្រុកព្រែកប្រសព្វ ក្នុងខេត្តក្រចេះ និងផ្លូវតភ្ជាប់ប្រវែងសរុប ៣១,៦៩ គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលប្រជាមានិតចិន នៅព្រឹកថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០២៣នេះ ខេត្តក្រចេះ នឹងទទួលបានគម្រោងសាងសង់ផ្លូវចំនួនបីបន្ថែមទៀត នឹងបើកការដ្ឋានសាង់សង់នៅមុនចូលឆ្នាំខ្មែរខាងមុខ។ នេះបើតាមសម្តេចតេជោ ហ៊ុន សែន។

ជុំវិញគម្រោងថ្មីៗ ជាបន្តបន្ទាប់នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ខេត្តក្រចេះឆ្នាំនេះ ជាខេត្តដែលមានសំណាង និងត្រូវប៉ាន់ ដោយទទួលបានសមិទ្ធផលនូវគម្រោងថ្មីៗ គឺផ្លូវដែលប្រើប្រាស់ឥណទាន​ហិរញ្ញប្បទានពីធនាគារពិភពលោក មានផ្លូវជាតិលេខ៣ លេខ៧៣ ពីរខេត្ត គឺខេត្តត្បូងឃ្មុំតភ្ជាប់ពីផ្លូវជាតិលេខ៧ មកដល់ព្រំដែនខេត្តខេត្តក្រចេះ មានចម្ងាយ ៥០គីឡូម៉ែត្រ បានបញ្ចប់នីតិវិធីលទ្ធកម្ម ដែលគ្រោងចុះហត្ថលេខា នៅចុងខេត្តមករា ឆ្នាំ ២០២៣ ប្រើប្រាស់ថវិកា ១៥លាន ៧សែនដុល្លារ។

គម្រោងទី២ ផ្លូវលេខ ៣៧៧ ពីក្រុងក្រចេះទៅសំបួរ ប្រវែង ៣៥,៥គីឡូម៉ែត្រ (កន្លែងតំបន់ទេសចរផ្សោត) ត្រូវបើកការដ្ឋានសាងសង់ផងដែរ។ ចំណែកផ្លូវលេខ ២៧៧ ពីសណ្ដាន់ទៅ សង្គម ប្រវែង ១៣,៦គីឡូម៉ែត្រ ក៏បានបញ្ចប់នីតិវិធី និងគ្រោងចុះហត្ថលេខា នៅចុងខែមករា ដោយប្រើប្រាស់ថវិកាប្រមាណ ២៥លាន ៦សែនដុល្លារ។

ដោយឡែកគម្រោងទី៣ ផ្លូវជាតិលេខ៧ ចាប់ពី គីឡូម៉ែត្រលេខ ៣០០ ដល់គីឡូម៉ែត្រ លេខ ៣១ រង្វង់មូលក្រចេះ ប្រវែង ៣១,២៥គីឡូម៉ែត្រ គ្រោងចុះហេត្ថលេខានៅខែ មីនា ដែលប្រើប្រាស់ថវិកាប្រមាណ ១៥លានដុល្លារ។

សម្តេចតេជោ បានគូសបញ្ជាក់ថា គម្រោងទាំងបីនេះ នឹងរៀបចំបើកការដ្ឋានសាងសង់ នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ។

លើសពីនេះទៀត សម្តេចតេជោ បានសង្កត់ធ្ងន់ថា « ខ្ញុំក៏ខិតខំស្នើឱ្យមិត្តចិនជួយសាងសង់ផ្លូវទៅព្រំដែនឡាវ ដែលសូមឱ្យលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បញ្ជូនសំណូមពររបស់ខ្ញុំ ជូនចំពោះថ្នាក់ដឹកនាំចិន, ច្បាស់ណាស់ថា ខ្ញុំនឹងស្នើសុំ ព្រោះកន្លងទៅផ្លូវនេះ បានធ្វើដោយមិត្តចិន ដែលសាងសង់បានមួយគន្លាក់ តែនៅសល់មួយគន្លាក់ទៀត ហើយត្រូវតភ្ជាប់ជាមួយឡាវ ដូច្នេះសូមស្នើលោក វ៉ាង វិនធៀន មេត្តាទទួលនូវសំណូមពររបស់ខ្ញុំ ចំពោះមុខប្រជាជននៅខេត្តក្រចេះ ដើម្បីតភ្ជាប់រវាងកម្ពុជា ទៅឡាវ»។

ទន្ទឹមនឹងនេះ សម្តេចក៏បានថ្លែងអរគុណប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលតែងតែជួយដល់​កម្ពុជា។ នៅពេលខាងមុខនេះ សម្តេចបង្ហើបប្រាប់ថា នឹងធ្វើដំណើរទស្សនកិច្ចនៅប្រទេសចិន ដោយសម្តេចអះអាងថា ពេលនោះច្បាស់ណាស់ នឹងមានគម្រោងថ្មីៗបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ៥៨ នាទីutes មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ១ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម