Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនផលិតគ្រឿងអលង្ការសម្រាប់ម៉ាកដ៏ល្បីមួយ ជ្រើសរើសយក កម្ពុជា ជាគោលដៅវិនិយោគ

បានផុស

នៅ

ក្រុមហ៊ុន​ផលិត​គ្រឿងអលង្ការ​សម្រាប់​ម៉ាក​ដ៏​ល្បី​មួយ បាន​សម្រេច​ជ្រើសរើស​យក កម្ពុជា ជា​គោលដៅ​វិនិយោគ សម្រាប់​បង្កើត​រោងចក្រ​ផលិត​នូវ​គ្រឿងអលង្ការ​លម្អ ដែល​នឹង​ត្រូវ​ផ្គត់ផ្គង់​ដល់​ក្រុមហ៊ុន​មាន​ម៉ាក​ល្បីៗ នៅ​លើ​ពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីរសៀល​ថ្ងៃ​ទី ២ ខែ​មករា ឆ្នាំ ២០២៣ នៅ​ទីស្ដីការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ទទួល​ជួប​ប្រតិភូ​តំណាង​ក្រុមហ៊ុន​ផលិត​គ្រឿងអលង្ការ​សម្រាប់​ម៉ាក​ដ៏​ល្បី​មួយ ដែល​បាន​សម្រេច​ជ្រើសរើស​យក​កម្ពុជា ជា​គោលដៅ​វិនិយោគ សម្រាប់​បង្កើត​រោងចក្រ​ផលិត​គ្រឿងអលង្ការ​លម្អ នឹង​ត្រូវ​ផ្គត់ផ្គង់​ដល់​ក្រុមហ៊ុន​មាន​ម៉ាក​ល្បីៗ នៅ​លើ​ពិភពលោក។

ក្នុង​ជំនួប​នោះ​ដែរ ការ​សម្រេច​ចិត្ត​របស់​ក្រុមហ៊ុន​នេះ ដោយ​បាន​សម្លឹង​ឃើញ​ថា កម្ពុជា មាន​វប្បធម៌ និង​អរិយធម៌​យូរអង្វែង ជា​ចំណុច​សំខាន់​សម្រាប់​បន្ស៊ី​គ្នា​ជាមួយ​ផលិតផល​របស់​ខ្លួន ដែល​គ្រោង​នឹង​ផលិត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

បន្ថែម​ពី​នោះ ក្រុមហ៊ុន បាន​សិក្សា​អំពី​សក្ដានុពល​វិនិយោគ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា តាំងពី​ដើម​ឆ្នាំ ២០១៩ មក​ម្ល៉េះ មុននឹង​សម្រេច​បោះ​ទុន​បង្កើត​រោងចក្រ​ផលិត​គ្រឿងអលង្ការ​នៅ​ប្រទេស​កម្ពុជា ដែល​គ្រោង​នឹង​ចាប់ផ្ដើម​ប្រតិបត្តិការ​វិនិយោគ​នា​ខែ​មករា ឆ្នាំ ២០២៤ ខាងមុខ។ តែយ៉ាងណាក៏ដោយក្រុមហ៊ុន សូម​រក្សា​សិទ្ធិ​មិន​បញ្ចេញ​ឈ្មោះ ​នា​ពេលនេះ​ទេ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម