Connect with us

ព័ត៌មានជាតិ

យុទ្ធសាស្រ្តរបស់អ្នកឧកញ៉ា សុខ គង់ កសាងកេរ្តិ៍ឈ្មោះក្នុងវិស័យជំនួញ

បានផុស

នៅ

អ្នកឧកញ៉ាបណ្ឌិត សុខ គង់ អគ្គនាយកក្រុមហ៊ុនសូគីម៉ិច និងសុខា អូតែល បានឆ្លងកាត់ដំណើរជីវិតលំបាករាប់សិបឆ្នាំ មុននឹងមានជីវិតជោគជ័យត្រចះត្រចង់ដូចសព្វថ្ងៃនេះ។ អាថ៌កំបាំងនៅពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ា សុខ គង់ ដែលអាចកសាងកេរ្តិ៍ឈ្មោះក្នុងវិស័យជំនួញ ល្បីល្បាញបែបនេះ ក៏ដោយសារបានកំណត់លក្ខខណ្ឌសម្រាប់ខ្លួនលោក មួយចំនួន មានដូចជា ត្រូវចុះធ្វើដោយខ្លួនឯងពេញដៃពេញជើង ជាបទពិសោធន៍រៀនពីការងារ, ច្នៃប្រតិដ្ឋបង្កើតថ្មី ចាប់យកឱ្យកាស សម្រេចចិត្តឱ្យលឿន, កុំខ្លាចនឿយហត់ម៉ោងណាពេលណា ក៏ជាពេលការងារដែរ, ព្យាយាមពុះពារ​កុំបោះបង់ពេលជួបការលំបាក ឬឧបសគ្គព្រោះរឿងអ្វីក៏មានដំណោះស្រាយ, តាំងចិត្តថា ត្រូវតែធ្វើឱ្យបាន​សម្រេចគោល​ដៅ, គិតវិជ្ជមានជឿជាក់លើខ្លួនឯង, សិក្សារ ស្រាវជ្រាវ ឈ្វេងយល់​ អភិវឌ្ឍសមត្ថភាព កាំបិតមិនមុត ត្រូវតែព្យាយាម​សំលៀង, ស្មោះត្រង់យកចិត្តទុកដាក់ដើម្បីកសាងកេរ្តិ៍ឈ្មោះ និងធ្វើឱ្យគេមើលឃើញ ឱ្យគេជឿជាក់លើយើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះទៀត អាថ៌កំបាំងជាច្រើន ត្រូវបង្ហាញនៅក្នុងសៀវភៅមួយក្បាល ដែលមានពីរជំពូក និងជិត ២០០ទំព័រ ដោយ​បាន​សម្ពោធ​ជាផ្លូវការកាលពីរសៀលថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០២៣។ សៀវភៅនេះ មានចំណងជើង​ថា«អាថ៌កំបាំង​ពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់»។ ខ្លឹមសារនៅក្នុងសៀវភៅនេះ ឆ្លុះបញ្ចាំង​អំពីប្រវត្តិនៃការ​សិក្សា និងជំនួញដំបូងក្នុងជិវិត, ការគ្រប់គ្រង និងពង្រីកចំនួញ , ការចាប់ផ្តើមបង្កើតក្រុមហ៊ុន ការកសាង​កេរ្តិ៍ឈ្មោះ និងពង្រីកការវិនិយោគ ទ្រឹស្តី និងការគ្រប់គ្រងជំនួញជាដើម។

អ្នកឧកញ៉ា សុខ គង់ បានលើកឡើងថា ដំណើរជីវិតចាប់ពីចំណុចសូន្យរហូតដល់មានលុយ មានដំណើរដើមទងច្រើន ប៉ុន្តែបានរំលេចនៅក្នុងសៀវភៅខាងលើនេះទាំងអស់។ ទោះយ៉ាងណា អ្នកឧកញ៉ាបានរំលេចនៅចំណុចមួយថា បើជីវិតធ្លាក់ដល់ចំណុចសូន្យ គេមើលងាយណាស់ ទៅណាមកណា ក៏គេមិនហៅមិនចង់រាប់អាន ដូច្នេះមានលុយ​ត្រូវតែចាយដោយសន្សំសំចៃខ្ពស់។ «ខ្ញុំឧស្សាហ៍ប្រាប់កូនចៅ តែអត់លុយហើយ មុខយើងគេអត់មើលទេ អ៊ីចឹងត្រូវខំ​ប្រឹងសន្សំសំចៃឡើង ដើម្បីមានលុយអភិវឌ្ឍខ្លួន និងវិនិយោគ»។ នេះជាការបន្ថែមរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់។

លោកឧត្តមសេនីយ៍ឯកបណ្ឌិត ងិន បាណាល់ អ្នកដឹកនាំចងក្រងសៀវភៅ«អាថ៌កំបាំងពីក្រោយភាពជោគជ័យ​របស់អ្នកឧកញ៉ា​បណ្ឌិត សុខ គង់» បានលើកឡើងដែរថា សៀវភៅមួយក្បាលនេះ បានលាតត្រដាងនូវខ្សែជីវិត​របស់បុគ្គលឆ្នើម​ក្នុងវិស័យធុរកិច្ច ជីវិតតស៊ូតាំងពីកុមារភាព បទពិសោធ​ការងារធ្វើអាជីវកម្មមុនពេលភ្លើងសង្គ្រាមផ្ទៃក្នុង​កម្ពុជាចាប់ផ្តើម​ អាជីវកម្មក្នុងអណ្តាតភ្លើងសង្គ្រាម ការដោះដូរទំនិញ និងឈានដល់ការចាប់ផ្តើមធ្វើជំនួញធំៗ ជាច្រើននៅកម្ពុជា ក្រោយសម័យរំដោះឆ្នាំ ១៩៧៩ រហូតដល់បច្ចុប្បន្ន និងសកម្មភាពចូលរួមជាមួយរដ្ឋាភិបាល ក្នុងការកសាងសង្គមសេដ្ឋកិច្ច ក្នុងសម័យសន្តិភាព​ឱ្យមានការអភិវឌ្ឍ។ សៀវភៅនេះ ក៏បានឆ្លុះបញ្ចាំអំពីប្រពៃណីវប្បធម៌ ជំនឿ សាសនា មុខរបរ សេដ្ឋកិច្ចរបស់ប្រជា​ជន​កម្ពុជា ទំនាក់ទំនងបរទេស សម្រាប់អ្នកជំនាន់ក្រោយបានឈ្វេងយល់ និងស្រាវជ្រាវផងដែរ។

លោកឧត្តមសេនីយ៍ឯកបណ្ឌិត ងិន បាណាល់ បានគូសបញ្ជាក់ទៀតថា អ្នកឧកញ៉ា សុខ គង់ តែងតែប្រៀនប្រដៅ​ដល់កូនចៅ និងយុវជនជំនាន់ក្រោយ ធ្វើអ្វីក៏ដោយត្រូវតែមានភាពស្មោះត្រង់​ ត្រូវចេះសន្សំសំចៃ កុំចាយខ្ជះខ្ជាយពេក សន្សំដើម្បីកូនចៅជំនាន់ក្រោយ ក្នុងន័យកសាងគ្រួសារ និងសង្គមជាតិឱ្យកាន់តែរីកចម្រើន។

សូមបញ្ជាក់ថា សៀវភៅ«អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់» បានបោះពុម្ពដំបូងចំនួន ១០០០ក្បាល និងបានចែកជូនដល់អ្នកដែលចូលរួមក្នុងពិធីសម្ពោធទាំងអស់គ្នា។ បើតាមលោកបណ្ឌិត ងិន បាណាល់ សៀវភៅនេះ នឹងត្រូវបោះពុម្ពបន្ថែមទៀត ជាភាសាខ្មែរ អង់គ្លេស និងចិន។ សៀវភៅនេះ នឹងមាននៅបណ្ណាល័យជាតិ និងបណ្ណាគារនានា នៅកម្ពុជា។ បើតាមលោកបណ្ឌិត ងិន បាណាល់ ការបោះពុម្ពសៀវភៅនេះ មិនរកប្រាក់ចំណេញ​នោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

អ្នកឧកញ៉ា ឃុន សៀ និង លោកជំទាវ គោរពជូនពរ សម្ដេចទាំង ៧ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សភា​បក្ស​ប្រឆាំង​​កូរ៉េ​ខាងត្បូង​​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតីស្តីទី​ដែលកាន់​អំណាច​១៣ថ្ងៃ​​

Sokha Hotels

ព័ត៌មានពេញនិយម