ព័ត៌មានជាតិ
ទំហំពាណិជ្ជកម្មទ្វេរភាគីកម្ពុជា អាមេរិក កើនឡើង ១៧ ភាគរយ ក្នុងឆ្នាំ២០២០
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅតែរក្សាបានកំណើន ១៧ ភាគរយ សម្រាប់ រយៈពេលជិតមួយឆ្នាំ ២០២០ ទោះបីមានវិបត្តិកូវីដ១៩ក្តី ។ នេះបើតាមទិន្នន័យពីការិយាល័យជំរឿនរបស់សហរដ្ឋអាមេរិក ចេញផ្សាយនៅដើមសប្តាហ៍នេះ។
សម្រាប់រយៈពេល១១ ខែ រាប់ចាប់ពីខែមករា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២០ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក មានប្រមាណ ៦.៣ ពាន់លានដុល្លារ ដែលមានការកើនឡើងប្រមាណ១៧ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ ដែលមានតែប្រមាណ៥.៤ពាន់លានដុល្លារប៉ុណ្ណោះ។

តាមទិន្នន័យដដែលនេះ ការនាំចេញទំនិញពីកម្ពុជា ទៅសហរដ្ឋអាមេរិកមានប្រមាណ៦ពាន់លានដុល្លារ កើនឡើងជាង២២ភាគរយ ប្រៀបធៀបរយៈពេលដូចគ្នានឹងឆ្នាំ ២០១៩ ដែលមានជាង ៤.៩ ពាន់លានដុល្លារ។ចំណែកការនាំចូលទំនិញពីសហរដ្ឋអាមេរិក មកកម្ពុជាវិញ មានការថយចុះប្រមាណជាង ៣៥ ភាគរយក្នុងរយៈពេល ១១ខែ ពោលគឺការនាំចូលមកកម្ពុជា កាលពីឆ្នាំ២០១៩ មានជាង ៤៨៤លានដុល្លារ មកនៅ ៣១២ លានដុល្លារ ក្នុងឆ្នាំ២០២០កន្លងទៅ៕
អត្ថបទ៖ណារី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី