Connect with us

ព័ត៌មានជាតិ

ទំហំពាណិជ្ជកម្មទ្វេរភាគីកម្ពុជា អាមេរិក កើនឡើង ១៧ ភាគរយ ក្នុងឆ្នាំ២០២០

បានផុស

នៅ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅតែរក្សាបានកំណើន ១៧ ភាគរយ សម្រាប់ រយៈពេលជិតមួយឆ្នាំ ២០២០ ទោះបីមានវិបត្តិកូវីដ១៩ក្តី ។ នេះបើតាមទិន្នន័យពីការិយាល័យជំរឿនរបស់សហរដ្ឋអាមេរិក ចេញផ្សាយនៅដើមសប្តាហ៍នេះ។

សម្រាប់រយៈពេល១១ ខែ រាប់ចាប់ពីខែមករា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២០ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក មានប្រមាណ ៦.៣ ពាន់លានដុល្លារ ដែលមានការកើនឡើងប្រមាណ១៧ភាគរយ បើធៀបទៅនឹង​រយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ ដែលមានតែប្រមាណ៥.៤ពាន់លានដុល្លារប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាមទិន្នន័យដដែលនេះ ការនាំចេញទំនិញពីកម្ពុជា ទៅសហរដ្ឋអាមេរិកមានប្រមាណ៦ពាន់លានដុល្លារ កើនឡើងជាង២២ភាគរយ ប្រៀប​ធៀបរយៈពេលដូចគ្នានឹងឆ្នាំ ២០១៩ ដែលមានជាង ៤.៩ ពាន់លានដុល្លារ។ចំណែកការនាំចូលទំនិញពីសហរដ្ឋអា​មេរិក មកកម្ពុជាវិញ មានការថយចុះប្រមាណជាង ៣៥ ភាគរយក្នុងរយៈពេល ១១ខែ ពោលគឺការនាំចូលមកកម្ពុជា កាលពីឆ្នាំ២០១៩ មានជាង ៤៨៤លានដុល្លារ មកនៅ ៣១២ លានដុល្លារ ក្នុងឆ្នាំ២០២០កន្លងទៅ៕

អត្ថបទ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម