សេដ្ឋកិច្ច
ឆ្នាំ ២០២២ CDC អនុម័តគម្រោងវិនិយោគ ១៦២ មានទុនជិត ៤ ពាន់លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CDC) ឲ្យដឹងថា ចាប់ពីខែមករា រហូតដល់ខែធ្នូ ឆ្នាំ ២០២២ CDC បានអនុម័តគម្រោងវិនិយោគចំនួន ១៦២ គម្រោង មានទុនជាង ៣៩២៧ ដុល្លារអាមេរិក ដោយបង្កើតឱកាសការងារជូនប្រជាពលរដ្ឋជាង ១៤១១៩៩ កន្លែង។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគ ១៦២ ក្នុងនោះនៅខែមករា បានអនុម័តច្រើនជាងគេ រហូតដល់ទៅចំនួន ២៤ គម្រោង មានទុនវិនិយោគជាង ២២៧៧ លានដុល្លារ និងផ្ដល់ការងារចំនួន ១៩៩០៥ កន្លែង។ ខែកុម្ភៈ មាន ១២ គម្រោង មានទុនវិនិយោគ ៨៨,៦៤៥ លានដុល្លារ ផ្ដល់ការងារចំនួន ១១៥៥៣ កន្លែង។ ខែមីនា មាន ៤ គម្រោង មានទុនវិនិយោគ ១៣,៦ លានដុល្លារ ផ្ដល់ការងារចំនួន ២៩៣០ កន្លែង។ ខែមេសា មាន ១២ គម្រោង មានទុនវិនិយោគ ៧១,៧ លានដុល្លារ ផ្ដល់ការងារចំនួន ៨២៧៤ កន្លែង។ ខែឧសភា មាន ២០ គម្រោង មានទុនវិនិយោគ ១៩៨,១ លានដុល្លារ ផ្ដល់ការងារចំនួន ១២៣៩៥ កន្លែង។ ខែមិថុនា មាន ១៥ គម្រោង មានទុនវិនិយោគ ១២៣ លានដុល្លារ ផ្ដល់ការងារចំនួន ១១៥៧០ នាក់។ ខែកក្កដា មាន ៨ គម្រោង មានទុនវិនិយោគ ១១៧,៨ លានដុល្លារ ផ្ដល់ការងារចំនួន ៧៩១៧ នាក់។ ខែសីហា មាន ១៧ គម្រោង មានទុនវិនិយោគ ២០៣,១ លានដុល្លារ ផ្ដល់ការងារចំនួន ១១១៩៧ នាក់។ ខែកញ្ញា មាន ២១ គម្រោង មានទុនវិនិយោគ ១៣០ លានដុល្លារ ផ្ដល់ការងារចំនួន ៣៤៨៣៤ កន្លែង។ ខែតុលា មាន ១១ គម្រោង មានទុនវិនិយោគ ៦០.៤៨ លានដុល្លារ បង្កើតការងារចំនួន ១២៥៧០ កន្លែង ខែវិច្ឆិកា មាន ១៣ គម្រោង មានទុនវិនិយោគ ៤៤៦.៨ លានដុល្លារ បង្កើតការងារចំនួន ១០៥៧៣ កន្លែង និងខែធ្នូ មាន ១០ គម្រោង មានទុនវិនិយោគ ៤៨,៧ លានដុល្លារ បង្កើតការងារចំនួន ៧៨៧៩ កន្លែង។

បើតាម CDC ក្នុងចំណោមក្រុមហ៊ុនចំនួន ១៦២ គម្រោង ក្នុងនោះមានគម្រោងបោះទុនវិនិយោគធំៗចំនួន ៦ រួមមាន ៖ អាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ ៥ ចំនួន ៥២៨ បន្ទប់ នៅភ្នំពេញ មានទុនវិនិយោគចំនួន ១២៩ លានដុល្លារអាមេរិក។ គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្តគ្រប់ប្រភេទនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគប្រមាណ ២៩៧ លានដុល្លារអាមេរិក។

គម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០ MW ដែលមានទីតាំងវិនិយោគស្ថិតនៅស្រុកថ្មបាំង និងស្រុកកោះកុង ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ៣៨៩ លានដុល្លារអាមេរិក។ គម្រោងវិនិយោគអភិវឌ្ឍន៍មណ្ឌល ព័ស្តុភារកម្ម និងកំពង់ផែពហុបំណង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត មានទុនវិនិយោគចំនួន ១.៣០០ លានដុល្លារអាមេរិក។

គម្រោងបង្កើតសណ្ឋាគារលំដាប់ផ្កាយ ៥ ចំនួនពីរទីតាំង និងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងមណ្ឌលកម្សាន្តក្នុងក្រុងព្រះសីហនុ ដែលមាន ១៥៣៩ បន្ទប់ មានតម្លៃវិនិយោគចំនួន ៣៣២,៤ លានដុល្លារ បង្កើតការងារបានចំនួន ២៤១០ កន្លែង៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់