សេដ្ឋកិច្ច
ដើមឆ្នាំថ្មី តម្លៃផ្សារភាគហ៊ុន Apple ធ្លាក់ចុះក្រោម ២ ពាន់ពាន់លានដុល្លារ
តម្លៃទីផ្សារភាគហ៊ុន Apple កាលពីថ្ងៃអង្គារបានធ្លាក់ចុះជិត ៤ ភាគរយ ដែលបានទាញទម្លាក់តម្លៃទីផ្សារហ៊ុនរបស់ Apple ឲ្យមកនៅក្រោមតម្លៃ ២ ពាន់ពាន់លានដុលា្លរវិញជាលើកដំបូងនាដើមឆ្នាំថ្មី ចាប់តាំងពីខែឧសភា ឆ្នាំ ២០២២ មក ។

ភាគហ៊ុន Apple បានធ្លាក់ចុះចំនួន ៣.៧៤ ភាគរយ មកនៅតម្លៃ ១៣០.២០ ដុល្លារក្នុងមួយហ៊ុនដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ៥២ សប្តាហ៍ ហើយធ្វើឲ្យហ៊ុនរបស់ក្រុមហ៊ុននេះធ្លាក់ចុះ ២ ពាន់ពាន់លានដុល្លារ នៅពេលទីផ្សារបិទកាលពីថ្ងៃអង្គារ ។
ទន្ទឹមនោះ កាលពីខែសីហា ឆ្នាំ២០២០ ភាគហ៊ុន Apple ក៏បានធ្លាក់ចុះមកនៅតម្លៃ ២ ពាន់ពាន់លានដុល្លារម្តងរួចមកហើយដែរ ដោយសារជំងឺកូវីដ ខណៈក្នុងអំឡុងពេលជួញដូរខែមករានៅឆ្នាំ ២០២២ ភាគហ៊ុន Apple នៅសល់ត្រឹម ៣ ពាន់ពាន់លានដុល្លារ ។

ជាមួយគ្នានោះ Apple ក៏បានជួបការលំបាកជាមួយនឹងការនាំចេញ iPhone 14 Pro របស់ខ្លួនផងដែរ ដោយសារតែមានការរឹតបន្តឹងលើកូវីដលើរោងចក្រដ៏ធំរបស់ខ្លួននៅក្នុងប្រទេសចិន ។
ស្របពេលជាមួយគ្នានេះ បើតាមរបាយការណ៍ថ្មីពីអ្នកវិភាគខ្សែសង្វាក់ផ្គត់ផ្គង់ Trendforce និយាយថា ការនាំចេញ iPhone របស់ Apple ធ្លាក់ចុះ ២២ ភាគរយនៅក្នុងចុងត្រីមាសទី ៤ នេះ ខណៈសារព័ត៌មាន Nikkei វិញបានឲ្យដឹងថា Apple បានប្រាប់អ្នកផ្គត់ផ្គង់ឲ្យផលិតសមាសធាតុតិចតួចបានហើយ សម្រាប់ផលិតផលរួមទាំង AirPods, Apple Watch និងលេបថប MacBook ជាដើម ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ CNBC
ចុចអាន ៖ ក្រុមហ៊ុន Meta ពិចារណាបើកភ្លើងខៀវឲ្យលោក Trump ប្រើប្រាស់ Facebook វិញ

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល