សេដ្ឋកិច្ច
លោក ជា សុផារ៉ា បង្ហាញសមិទ្ធផលធំៗជាច្រើនដែលកម្ពុជា សម្រេចបានក្នុងឆ្នាំ ២០២២
នៅក្នុងឆ្នាំ ២០២២ កម្ពុជា សម្រេចបានសមិទ្ធផលជាច្រើន សម្រាប់ជាតិ និងប្រជាពលរដ្ឋ។ នេះជាការបញ្ជាក់របស់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមា កម្ពុជា ១០៨ ម៉ែត្រ នៅលើខ្នងភ្នំបូកគោ កាលពីថ្ងៃទី ០៤ មករា។
លោក ជា សុផារ៉ា បានលើកឡើងថា រាជរដ្ឋាភិបាល បានសម្រេចនូវសមិទ្ធផលថ្មីៗជាច្រើន មានដូចជា ធានាបានស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម នាំមកនូវការអភិវឌ្ឍ ពិសេសក្នុងដំណាក់កាលកូវីដ-១៩។
ជាក់ស្តែងលោកបញ្ជាក់ថា កម្ពុជា សម្រេចបាននូវគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជាកូរ៉េ ផ្សារចាស់ជ្រោយចង្វារ ជ្រោយចង្វារអរិយក្សត្រ គម្រោងជំរុញសមត្ថភាពប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ និងបណ្តាការដ្ឋានសាងសង់ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវជនបទ ស្ពានធំៗ រួមទាំងសំណង់ ប្រព័ន្ធស្រោចស្រព ខ្សែបណ្តាញអគ្គិសនី នៅទូទាំងប្រទេស។
ជាមួយគ្នានេះ កម្ពុជា ក៏ជោគជ័យលើការបោះឆ្នោតឃុំសង្កាត់ ជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងឋានៈកម្ពុជាជាប្រធានអាស៊ាន។ ជោគជ័យនៃការរៀបចំមហាសន្និបាតលើកទី១៦ នៃក្លិបឆ្នេរសមុទ្រ ដែលស្អាតបំផុតនៅលើពិភពលោក។ លើសពីនេះទៀត កំណើនសេដ្ឋកិច្ចប៉ាន់ស្មានប្រមាណ ៥,៥ភាគរយ នៅក្នុងឆ្នាំ ២០២២។
ក្រៅពីនេះ កម្ពុជា បាននិងកំពុងមានទំនាក់ទំនងល្អជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន និងពិភពលោក លើគ្រប់វិស័យ។
កម្ពុជា បានស្រូបទាញចំណូលតាមរយៈការធ្វើពាណិជ្ជកម្មនាំចេញនាំចូលជាមួយបរទេសរាប់ពាន់លានដុល្លារ យកមកអភិវឌ្ឍប្រទេស ឱ្យរីកចម្រើនជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ទន្ទឹមនឹងនេះ ការអភិវឌ្ឍលើវិស័យទេសចរណ៍ ក៏បានដើរតួនាទីសំខាន់ ក្នុងការទាក់ទាញទេសចរឱ្យចូលមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើនចំណូលចូលសេដ្ឋកិច្ចជាតិផងដែរ៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ