Connect with us

សេដ្ឋកិច្ច

ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចកម្ពុជា-អូស្រ្តាលី នឹងជំរុញពាណិជ្ជកម្មសេដ្ឋកិច្ច​ប្រទេសទាំងពីរ

បានផុស

នៅ

ដោយមានការស្នើសុំពីធុរជនអូស្ត្រាលី និងទទួលបានលិខិតរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីការពិនិត្យលទ្ធភាពបង្កើត ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចកម្ពុជា អូស្ត្រាលី សភាពាណិជ្ជកម្មកម្ពុជា បានឯកភាពគាំទ្រជាគោលការណ៍ទៅ​លើការបង្កើត​ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចកម្ពុជា អូស្ត្រាលី​ ក្នុងគោលបំណងជួយជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ។ នេះបើតាមការប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសភាពាណិជ្ជកម្មកម្ពុជា ក្រុមប្រឹក្សានេះ នឹងជួបប្រជុំគ្នាជាទៀងទាត់ ដើម្បីរៀបចំផែនការយុទ្ធសាស្រ្ត និងអនុវត្ត​សកម្មភាព​ជំរុញពាណិជ្ជកម្ម វិនិយោគទ្វេភាគី រួមមានដូចជា រៀបចំសិក្ខាសាលាធុរកិច្ច បេសកកម្មពាណិជ្ជកម្ម ទស្សន​កិច្ចធុរកិច្ច និងសកម្មភាពផ្សេងៗទៀត។

ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចកម្ពុជា អូស្រ្តាលី នឹងបំពេញភារកិច្ចសំខាន់ៗ​ ដូចជា ផ្តល់យោបល់អំពីការទាក់ទាញ​វិនិយោគដោយផ្ទាល់ពីបរទេស និងពាណិជ្ជកម្ម ដើម្បីពង្រឹងអភិវឌ្ឍការតភ្ជាប់ឧស្សាហកម្ម និងធុរកិច្ចរវាងកម្ពុជា និងអូស្ត្រាលី។ បង្កលក្ខណៈងាយស្រួល និងតភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនអូស្រ្តាលី និងក្រុមហ៊ុនអន្តរជាតិ ដើម្បីជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍មកកាន់កម្ពុជា។

យោងតាមលិខិតក្រសួងពាណិជ្ជកម្ម ជូនទៅសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ក្រសួងការបរទេស និងកិច្ច​សហប្រតិបត្តិការ​អន្តរជាតិ បានជូនដំណឹងដល់ក្រសួងពាណិជ្ជកម្ម ទាក់ទងនឹងករណីស្នើសុំបង្កើត Cambodia-Australia Business Advisory Group (CABAG) ដើម្បីចងក្រងធុរជនអូស្ត្រាលី ក្នុងគោលបំណង​ជំរុញពាណិជ្ជកម្ម និងវិនិយោគពីអូស្រ្តាលី មកកាន់កម្ពុជា។ CABAG នឹងដើរតួនាទីជាក្រុមការងារស្ម័គ្រ​ចិត្តដើម្បី​ផ្សព្វផ្សាយ និងនាំក្រុមហ៊ុនរបស់អូស្រ្តាលី ព្រមទាំងសហគ្រិនដែលបានបង្កើតអាជីវកម្មរួច ឬមានបំណងចង់​បានអាជីវកម្មជាមួយកម្ពុជា ដើម្បីដឹកនាំបង្កើត Cambodia Australia Business Council (CABC) នៅក្នុងរដ្ឋនីមួយៗ ក្នុងប្រទេសអូស្រ្តាលី ដូចជា រដ្ឋ New South Wales, Victoria , South Australia, និង Queensland ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៣០ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

Sokha Hotels

ព័ត៌មានពេញនិយម