Connect with us

សេដ្ឋកិច្ច

ផ្លូវតភ្ជាប់ពីភ្នំបូកគោទៅផ្លូវជាតិលេខ៤ឈូសឆាយសម្រេចបាន ៤០ភាគរយហើយ

បានផុស

នៅ

បច្ចុប្បន្នភាពនៃដំណើរការស្ថាបនាផ្លូវ១ខ្សែ​តភ្ជាប់ឧទ្យានជាតិ ព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ដែលមានប្រវែងសរុប៦១គីឡូម៉ែត្រ រហូតមកដល់ពេលនេះឈូសឆាយសម្រេចបានប្រមាណជា៤០គីឡូម៉ែត្រហើយ គិតត្រឹមខែមករាឆ្នាំ២០២៣​នេះ។ នេះបើតាមក្រុមហ៊ុនសុខាអចលនទ្រព្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុង​ពិធី​សម្ពោធ​សៀវភៅ​លើក​​ដំបូងចំណង​ជើង​ថា ​«​អាថ៌កំបាំង​ពីក្រោយ​ភាពជោគជ័យ​របស់​អ្នកឧកញ៉ា​បណ្ឌិត សុខ គង់​» កាលពីថ្ងៃទី ០៣ មករា អ្នកឧកញ៉ា ​សុខ គង់ ​អគ្គនាយក​ក្រុមហ៊ុន​សុខា​អូ​តែ​ល និង​សូគីម៉ិច​គ្រុប​ បានឱ្យដឹងថា​៖ «​យើង​មានការ​អភិវឌ្ឍ​ច្រើន​នៅលើ​ភ្នំ​បូកគោ ដូចជា ផ្លូវ​កាត់​ពី​ស្រែ​ ៥០០ ទៅ​កំពង់សោម​»​។

​អ្នកឧកញ៉ាបាន​បន្ដថា​៖ «​ប្រហែលជា​ខែ ​៤ ទៀត យើង​អាច​ភ្ជាប់​គ្នា​បាន​ហើយ ចំពោះផ្លូវ​ ១ ​ខ្សែ​នោះ​។ វា​មិនទាន់​ជា​ផ្លូវ​កៅស៊ូ​ល្អ​អ្វី​នោះទេ គ្រាន់តែ​អាចធ្វើ​ដំណើរ​បាន​​»​។​

​ការអភិវឌ្ឍ​ផ្លូវ​ថ្មី​នេះ មានការ​​ចូលរួម​ពី​អ្នកឧកញ៉ា​ល្បី​ ២ ​រូប​គឺ​អ្នកឧកញ៉ា​ ម៉ុង រិទ្ធី ជា​អ្នកផ្ដល់​ដី​សម្បទាន​ដូងប្រេង រីឯ​អ្នកឧកញ៉ា ​សុខ គង់ ជា​អ្នកចំណាយ​ថ្លៃ​ការសាងសង់ ក្រោមកិច្ចសម្របសម្រួល​រប​ស់លោក​ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា និងអនុម័តដោយ​សម្តេចតេជោ ហ៊ុន សែន ​រដ្ឋមន្ដ្រី កាលពី​ថ្ងៃទី ​១៨ ធ្នូ ឆ្នាំ​ ២០២១​។

លោក កែវ សិទ្ធិ ប្រធានផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុនសុខា អូតែល បានប្រាប់កម្ពុជាថ្មីថា ក្រុមការងារការដ្ឋាន កំពុងសម្រុកធ្វើយ៉ាងខ្លាំងក្នុងការឈូសឆាយបើកផ្លូវនេះ។ លោកបន្ថែមថា នៅក្នុងកិច្ចការងារនេះ មានផលលំបាកច្រើន ដោយសារស្ថានភាពផ្លូវលើភ្នំសម្បូរព្រៃ និងជ្រលង កន្លែងខ្លះត្រូវចាក់​បំពេញដី និងថ្ម ហើយកន្លែងខ្លះទៀត ត្រូវបំផ្ទុះដើម្បីកាយថ្មបើកផ្លូវ។ ទោះយ៉ាងណា លោកថា ក្រុមការងារនឹង​ពន្លឿនការស្ថាបនាផ្លូវនេះ។

លោក​ ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានឱ្យដឹងនៅក្នុងពិធី​បញ្ចុះបឋមសិលា​កសាង ព្រះពុទ្ធ​ប្បដិមា​កម្ពស់ ​១០៨​ ម៉ែត្រ​ដ៏​ធំ​បំផុត​នៅ​កម្ពុជា និង​ស្ថិត​ក្នុងចំណោម​ព្រះពុទ្ធ​ប្បដិមា​ខ្ពស់ៗ​លើ​ពិភពលោក​ កាលពីថ្ងៃទី ០៤ មករា បានលើកឡើងថា​ «​​រាជ​រដ្ឋាភិបាល​បានអនុញ្ញាត​ឱ្យ​ស្ថាបនាផ្លូវ​ថ្មី​ ១​ ខ្សែ​ទៀត ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​ ៤ ត្រង់​គីឡូម៉ែត្រ​១៥៨+២០០ ឆ្ពោះទៅ​ភ្នំ​បូកគោ ឆ្លងកាត់​តាម​ដី​សម្បទាន​សេដ្ឋកិច្ច​ចម្ការ​ដូងប្រេង​ប្រមាណ​ ២៧ ​គីឡូម៉ែត្រ​ទទឹងផ្លូវ ១៨​ ម៉ែត្រ​»​។

​លោក​រដ្ឋមន្រ្តីបានបន្តថា «​ជា​ទិសដៅ រាជរដ្ឋាភិបាល​គាំទ្រ និង​លើកទឹកចិត្ដដ​ល់​ការអភិវឌ្ឍ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ស្របតាម​ប្លង់គោល ការប្រើប្រាស់​ដី​គម្រោង​អភិវឌ្ឍន៍​ក្រុង​បូកគោ ចក្ខុវិស័យ​ឆ្នាំ​ ២០៣៥ និង​ត្រូវ​អភិរក្ស​តំបន់ ដែល​មានគុណ​តម្លៃ​ជីវចម្រុះ តំបន់​ទី​ជម្រាល ផ្ទៃ​រង​ទឹកភ្លៀង អាង​ស្ដុក​ទឹក ទីតាំង​ប្រ​វ​ត្ដិ​សាស្ដ្រ ទីសក្ការៈ និង​តំបន់​រដ្ឋបាល​សាធារណៈ​»​។

បន្ថែមលើនេះ លោក ជា សុផារ៉ា បានគូសបញ្ជាក់ថា ក្រុមហ៊ុន​សុខាអូតែល របស់អ្នកឧកញ៉ា សុខ គង់ ​បាននិងកំពុង​អភិវឌ្ឍ​គម្រោង​ ៤​ ទីតាំង រួមមាន សាងសង់​ភូមិគ្រឹះ ៧ ៦១៣​ខ្នង និង​ផ្ទះ​ ២ ១៩២ ​ល្វែង ដែល​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​ ៧ មីនា ឆ្នាំ​ ២០២០​។

​សូមបញ្ជាក់ថា ក្រុមហ៊ុន​សុខាអូតែល ​ទទួលបាន​សិទ្ធិ​សម្បទាន​វិនិយោគ​អភិវឌ្ឍនៅ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស “​បូកគោ​” ។ ក្រុមហ៊ុន បានបោះទុនរាប់រយលានដុល្លារ ដើម្បីវិនិយោគអភិវឌ្ឍកែច្នៃតំបន់នេះឱ្យមានការរីកចម្រើនគ្រប់ផ្នែក រួមមាន ទេសចរណ៍ វប្បធម៌ សាសនា និងវិស័យអចលទ្រព្យជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល ណែនាំដល់ថ្នាក់ដឹកនាំ និងមជ្ឈមណ្ឌលជាតិពាក់ព័ន្ធ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់អំពីបញ្ហាមូស

ព័ត៌មានជាតិ៩ នាទីutes មុន

អ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៦ ទៅ ៧ ពាន់នាក់ទៀត មិនទាន់ធ្វើតេស្ត និងទទួលបានសេវាព្យាបាលនៅឡើយទេ

ព័ត៌មានជាតិ១៧ នាទីutes មុន

​ព្រែកជីកហ្វូណនតេជោ តម្លៃ ១ ៧០០ លាន​ដុល្លារ ឈាន​ចាប់ផ្តើម​ដោះស្រាយ​ផល​ប៉ះពាល់​

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានជាតិ១៨ នាទីutes មុន

សន្ទុះនៃការនាំចេញ កំណើនវិស័យទេចរណ៍ និងកសិកម្ម ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានអត្រា៦,៣​​ភាគរយ​នៅឆ្នាំ២០២៥​

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

សន្តិសុខសង្គម១៩ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ព័ត៌មានជាតិ២៤ ម៉ោង មុន

តុលាការចោទអ្នកកាសែត និងដៃគូ ពីបទល្មើសព្រហ្មទណ្ឌមាត្រា ៤៩១ ដែលប្រឈមជាប់ពន្ធនាគារពី៦ ខែទៅ៣ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម