Connect with us

សេដ្ឋកិច្ច

កម្ពុជា រកចំណូលបានពីការនាំចេញទំនិញជាង ២២ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២២

បានផុស

នៅ

នៅក្នុងឆ្នាំ ២០២២ កម្ពុជា រកចំណូលបានពីការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិប្រមាណ ២២ពាន់លានដុល្លារ កើនឡើង១៦.៤% បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍​របស់អគ្គនាយក​ដ្ឋានគយ និងរដ្ឋាករកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ដដែល បានបង្ហាញថា «ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២២ កម្ពុជា នាំចេញទំនិញក្នុងតម្លៃ ២២ ៤៨២ លានដុល្លារ កើនឡើង ១៦.៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលតម្លៃ ១៩ ៣០៨ លានដុល្លារ»។

ក្នុងនោះ កម្ពុជាបាននាំចេញទំនិញច្រើនជាងគេ ទៅទីផ្សារសហរដ្ឋអាមេរិក ដោយសម្រេចបានជាងជិត ៩ពាន់លានដុល្លារ ខណៈវៀតណាម ស្ថិតនៅលំដាប់ទី២ ដែលបានកម្ពុជា បានចេញទំនិញក្នុងតម្លៃជាង ២ពាន់លានដុល្លារ និងនាំចេញ​ទៅ​ចិនជាង ១២០០លានដុល្លារ។

ចំណែកវិស័យកាត់ដេរសម្លៀកបំពាក់ កម្ពុជាបាននាំចេញក្នុងតម្លៃជាង ៩ពាន់លានដុល្លារ , ម៉ាស៊ីន និងឧបករណ៍​អគ្គិសនី​តម្លៃជិត ២ពាន់លានដុល្លារ កើនឡើង ៨៤.៨%, គ្រាប់ធញ្ញជាតិចំនួនជាង ១២០០លានដុល្លារ ថយចុះ៣.៧% និងស្បែកជើងចំនួន ១៧​០០លានដុល្លារ កើនឡើង២៤.៨%​​។

ដោយឡែក កម្ពុជា ក៏បាននាំចូលទំនិញមកវិញក្នុងតម្លៃ ២៩ ៩៤១ លានដុល្លារ កើនឡើង ៤.៣% ដែលធ្វើឱ្យទំហំ​ពាណិជ្ជកម្ម​រវាងកម្ពុជា និងទីផ្សារអន្តរជាតិ កើនឡើង ៥២ ៤២៤លានដុល្លារ កើនឡើង ៩.២% ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សហគ្រាសចិន
សន្តិសុខសង្គម៨ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម