សេដ្ឋកិច្ច
តម្លៃភាគហ៊ុន របស់សាជីវកម្មផលិតអាវុធ ក្នុងរដ្ឋសមាជិកណាតូ ហក់ឡើងខ្ពស់
តម្លៃភាគហ៊ុនរបស់សាជីវកម្មយោធា និងការពារធំៗនៃរដ្ឋសមាជិកណាតូ មានការកើនឡើង ២១,៥% ក្នុងឆ្នាំ២០២២ ចំពេលប្រតិបត្តិការយោធានៅអ៊ុយក្រែន និងការបំពាក់អាវុធឡើងវិញនៅតំបន់អឺរ៉ុបខាងលិច។ នេះបើតាមការចុះផ្សាយរបស់កាសែត Moscow Daily Vedomosti នៅថ្ងៃព្រហស្បតិ៍ទី១២ខែមករា ដោយដកស្រង់ទិន្នន័យពី Defense News និង Tradingview analytics។

យោងតាមការប៉ាន់ស្មាន មូលធននីយកម្មទីផ្សាររួមរបស់សាជីវកម្មទាំងនោះ បានកើនឡើងពី៥៧៩ពាន់លានដុល្លារក្នុងខែធ្នូឆ្នាំ២០២១ ដល់៧០៣ពាន់លានដុល្លារក្នុងខែធ្នូឆ្នាំ២០២២។
អ្នកនិពន្ធនៃរបាយការណ៍នេះ បានដាក់ឈ្មោះក្រុមហ៊ុនផលិតអាវុធអាល្លឺម៉ង់ Rheinmetall ថាជាអ្នកទទួលបានតម្លៃភាគហ៊ុនច្រើនជាងគេក្នុងរយៈពេល១២ខែចុងក្រោយ ពោលគឺកើនឡើង ១២២%។

ស្របពេលជាមួយគ្នានោះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតដ្រូននិងមីស៊ីលបារាំងឈ្មោះ Thales មានការកើនឡើង៥៤%។ ចំណែកភាគហ៊ុនរបស់ក្រុមហ៊ុនម៉ៅការការពារជាតិអាមេរិក Northrop Grumman មានការកើនឡើង៤៤% ខណៈក្រុមហ៊ុនផលិតឧបករណ៍បាញ់រ៉ុកកែត HIMARS គឺ Lockheed Martin កើនឡើង ៤២%។
តម្លៃភាគហ៊ុនគួរឲ្យកត់សម្គាល់ផ្សេងទៀតនៅក្នុងរបាយការណ៍នេះរួមមាន ក្រុមហ៊ុន BAE Systems (កើនឡើង៤០%), Kongsberg Gruppen (កើនឡើង៣៧%), General Dynamics (កើនឡើង២៤%) និង Raytheon Technologies (កើនឡើង១៩%)៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?