សេដ្ឋកិច្ច
លោក គុណ ញឹម៖ គយ ប្រមូលចំណូលបាន ១០៦លានដុល្លារ ពីរថយន្តគ្មានពន្ធ
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រមូលចំណូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស បានចំនួនជាង ១០៦លានដុល្លារ ក្នុងយុទ្ធនាការប្រមូលពន្ធអាករក្នុងឆ្នាំ ២០២២។ នេះបើតាមការបញ្ជាក់របស់លោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី លទ្ធផលបិទបញ្ចប់ការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស នៅរសៀលថ្ងៃទី១២ មករា ឆ្នាំ២០២៣។
បើតាមលោក គុណ ញឹម គិតចាប់ពីការអនុវត្តលើភារកិច្ចរបស់គយក្នុងការប្រមូលចំណូលពន្ធអាករ នៅដើមខែកញ្ញា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ មានម្ចាស់រថយន្តទាំងចង្កូតឆ្វេង និងស្តាំ ចូលមកចុះបញ្ជីនិងបង់ពន្ធអាករសរុបចំនួន ១៨ ១០៤គ្រឿង។
អគ្គនាយកដ្ឋានគយ បានសង្កត់ធ្ងន់ថា «ការអនុវត្តគោលការណ៍ក្នុងការប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ត្រូវបានបិទបញ្ចប់ក្នុងពេលនេះហើយ លែងមានការយោគយល់ និងអនុគ្រោះបន្តទៀតហើយ»។
លោក គុណ ញឹម អះអាងថា គយនឹងបង្កើនការបង្ក្រាបដូចភ្លៀងរលឹម លើរថយន្តគ្មានពន្ធ និងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ទប់ស្កាត់លើការនាំចូលរថយន្តខុសច្បាប់ នៅតាមព្រំដែន។
យោងតាមទិន្នន័យ ដែលបង្ហាញដោយ លោក គុណ ញឹម បានបញ្ជាក់ថា រថយន្តដែលនៅសេសសល់មិនបានចូលខ្លួនមកបំពេញកាតព្វកិច្ច មានចំនួនជិត ២ពាន់គឿងទៀត៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា