សេដ្ឋកិច្ច
ចិនឈរលេខ១លើពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជា កើនដល់ ១១ពាន់លានដុល្លារ
ប្រទេសចិន នៅតែរក្សាបានកំណើនពាណិជ្ជកម្មទ្វេភាគីខ្ពស់ជាងគេជាមួយកម្ពុជា ដោយសម្រេចបាន ១១,៦៨៦ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២២ កើនឡើងជាង ៤ភាគរយ បើធៀបឆ្នាំ ២០២១ ដោយចំនួនទឹកប្រាក់ដែលចិននាំទំនិញមកកម្ពុជាបានគ្របដណ្តប់ដល់ជិត ៩០ ភាគរយនៃទំហំពាណិជ្ជកម្មសរុប។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា ទំហំទឹកប្រាក់ធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ គឺស្មើនឹង ២២,២៩ ភាគរយនៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាក្នុងឆ្នាំ ២០២២ ដែលមានចំនួនជាង ៥២ ៤២៤ លានដុល្លារ។
បើតាមអគ្គនាយកដ្ឋានគយ ការនាំទំនិញពីប្រទេសចិនមកកម្ពុជា មានទឹកប្រាក់ជាង ១០,៤៤៥ ពាន់លានដុល្លារ កើន ៧,៩ ភាគរយ ពីចំនួន ៩,៦៨៤ ពាន់លានដុល្លារ ដែលឈរលេខ ១ ក្នុងនាមជាប្រទេសនាំទំនិញមកកម្ពុជាច្រើនជាងគេ ស្មើនឹងចំណែកទីផ្សារ ៣៤,៩ ភាគរយ។ ចំណែកទំនិញដែលកម្ពុជានាំទៅប្រទេសចិន មាន ១ ២៤០,៦៣ លានដុល្លារ ធ្លាក់ចុះ ១៧,៩ ភាគរយពីចំនួន ១,៥១០ ពាន់លានដុល្លារ និងស្មើ ៥,៥ ភាគរយនៃទីផ្សារនាំចេញសរុបរបស់កម្ពុជា។ ជញ្ជីងពាណិជ្ជកម្មកម្ពុជា ជាមួយប្រទេសចិន ក្នុងឆ្នាំ ២០២២ គឺកម្ពុជាមានឱនភាពប្រមាណ ៩ ២០៤,៩០៣ លានដុល្លារ។
ការរក្សាបាននូវកំណើនទំហំពាណិជ្ជកម្មទ្វេភាគីនេះ អាចនិយាយបានថា មកពីកត្តាសំខាន់ដូចជា ទំនាក់ទំនងដ៏ល្អប្រសើររវាងរដ្ឋាភិបាលប្រទេសទាំង ២, ការចូលជាធរមានព្រមគ្នានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)នាដើមឆ្នាំ ២០២២៕


-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?