សេដ្ឋកិច្ច
កម្ពុជា ដាំស្វាយចន្ទីក្នុងខេត្តចំនួន១០ ហើយនាំចេញទៅលក់នៅប្រទេសធំៗចំនួន ៩ លើលោក
ដំណាំស្វាយចន្ទ គឺជាដំណាំកសិឧស្សាហកម្មដ៏មានសក្តានុពល និងជាដំណាំអាទិភាពមួយក្នុងចំណោមដំណាំអាទិភាពទាំង១២មុខ ដែលរាជរដ្ឋាភិបាលបាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើការបង្កើនផលិតភាព និងការប្រកួតប្រជែងតាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ចក្នុងសកម្មភាពដែលមានតម្លៃខ្ពស់។ គិតមកដល់ពេលនេះ ដំណាំស្វាយចន្ទី ត្រូវបានដាំនៅក្នុងខេត្តចំនួន ១០ នៅទូទាំងប្រទេសកម្ពុជា និងនាំចេញទៅលក់នៅប្រទេសធំៗចំនួន ៩ នៅទូទាំងពិភពលោក។

សេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ បានបង្ហាញឲ្យដឹងថា បច្ចុប្បន្ន កម្ពុជាមានខេត្តចំនួន១០ ដែលមានផ្ទៃដីដាំដុះស្វាយចន្ទី។ ខេត្តទាំង១០នេះ រួមមាន ខេត្តកំពង់ធំ រតនគិរី ក្រចេះ កំពង់ចាម ព្រះវិហារ ស្ទឹងត្រែង ឧត្តរមានជ័យ ត្បូងឃ្មុំ មណ្ឌលគិរី និងសៀមរាប។ ចំណែក ផ្ទៃដីដាំដុះសរុបវិញ គឺចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២១ ផ្ទៃដីដាំដុះស្វាយចន្ទីកម្ពុជា មានការកើនឡើងពី ៩៤ ៣០៨ហិកតា ដល់ ៤០៥ ៩៩១ហិកតា និងផ្ទៃដីប្រមូលផលបានកើនពី ៧៨ ៥៨៤ហិកតា ដល់ ២៧៥ ៦៧៩ហិកតា ដោយទទួលបានទិន្នផលសរុបកើនពី ៩៣ ៩៤៤តោន ដល់ ៤៧២ ៦៣៦តោន។

សេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ បានបញ្ជាក់ថា ស្វាយចន្ទីកម្ពុជា កំពុងមានកេរ្តិ៍ឈ្មោះល្បី និងត្រូវបានទទួលស្គាល់ពីទីផ្សារលើទំហំគ្រាប់ រសជាតិ កម្រិតកាកសំណល់កសិកម្មទាប និងសរីរាង្គតាមបែបប្រពៃណី។ មកដល់ពេលបច្ចុប្បន្ននេះ ផលិតផលស្វាយចន្ទីរបស់កម្ពុជាអាចទាញយកចំណែកទីផ្សារពីសហរដ្ឋអាម៉េរិក អាល្លឺម៉ង់ ហូឡង់ ចិន ចក្រភពអង់គ្លេស បារាំង អូស្ត្រាលី សហភាពអារ៉ាប់រួម និងជប៉ុន។

ក្នុងន័យនេះ ដើម្បីបន្តជំរុញកំណើនកសិពាណិជ្ជកម្ម ប្រកបដោយការប្រកួតប្រជែង ផលិតផលមានគុណភាព និងសុវត្ថិភាព រដ្ឋាភិបាលកម្ពុជា បានអះអាងថា ការដាក់ចេញនូវគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ គឺជាការចាំបាច់ ដែលស្របទៅនឹងគោលនយោបាយនិងក្របខ័ណ្ឌយុទ្ធសាស្ត្រផ្សេងៗទៀត សំដៅធានានូវឧត្តមភាពប្រកួតប្រជែងលើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។ មិនតែប៉ុណ្ណោះ វាក៏ជាផែនទីបង្ហាញផ្លូវ និងជាមូលដ្ឋានក្នុងការរៀបចំយុទ្ធសាស្រ្ត និងផែនការសកម្មភាពអភិវឌ្ឍវិស័យដំណាំស្វាយចន្ទីប្រកបដោយចីរភាព។

សេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ត្រូវបានរៀបចំឡើងជា ៧ផ្នែក និងមានឧបសម្ព័ន្ធចំនួន២។ សេចក្តីព្រាងគោលនយោបាយជាតិនេះ ដែលត្រូវបានគណៈរដ្ឋមន្រ្តីកម្ពុជាអនុម័តរួចហើយកាលពីថ្ងៃសុក្រ ម្សិលមិញ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕
ដោយ៖ វណ្ណ សុគន្ធា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ