សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម នឹងរៀបចំយុទ្ធនាការទិញផលិតផលខ្មែរជំរុញការគាំទ្រទំនិញក្នុងស្រុកជំនួសការនាំចូល
ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មក្នុងស្រុក ឱ្យមានភាពរស់រវើក និងឱ្យកាន់តែប្រសើរឡើងនូវការទទួលស្គាល់ និងគាំទ្រផលិតផលខ្មែរ ស្របតាមយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញលើកកម្ពស់វិស័យពាណិជ្ជកម្ម និងការអភិវឌ្ឍវិស័យឯកជន ក្រសួងពាណិជ្ជកម្ម នឹងបន្តរៀបចំយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៨ តាមរយៈការដាក់តាំងបង្ហាញផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្រុងសៀមរាប ខេត្តសៀមរាប។ នេះបើតាមការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។

បើតាមក្រសួងពាណិជ្ជកម្ម ការរៀបចំព្រឹត្តិការណ៍នេះ ក្នុងគោលបំណងបង្កើនសកម្មភាពពាណិជ្ជកម្មនៅមូលដ្ឋាន ឱ្យមានភាពប្រទាក់ក្រឡាពីកសិដ្ឋានមកទីផ្សារ ជាវេទិកាផ្គូផ្គងរវាងអ្នកផលិត អ្នកត្រូវការផលិតផលយកទៅចែកចាយបន្ត និងបំផុសស្មារតីអ្នកប្រើប្រាស់ទូទៅ ឱ្យចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសការនាំចូលពីបរទេសជាជំហានៗ។
ការប្រកាសនេះ ការជាការជូនដំណឹងដល់ផលិតករ ម្ចាស់កសិដ្ឋាន អ្នកកែច្នៃ សមាគម អាជីវកម្ម និងសហគមន៍ផលិតបន្លែ និងផ្លែឈើខ្មែរ ដែលត្រូវការស្តង់ដាក់តាំងផលិតផលសម្រាប់ស្វែងរកដៃគូពាណិជ្ជកម្ម ឬមានគម្រោងចុះកិច្ចសន្យាទិញ-លក់ សូមទាក់ទងនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ដែលមានទីតាំងស្ថិតនៅជាន់ទីពីរ នៃអគារទីស្តីការក្រសួងពាណិជ្ជកម្ម អាសយដ្ឋាន៖ ដីឡូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕



-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា