Connect with us

សេដ្ឋកិច្ច

ថៃ ដាក់គោលដៅឲ្យអ្នកទេសចរបរទេសដែលមិនមានទិដ្ឋាការ អាចបន្ត​ស្នាក់នៅដល់ ៤៥ ថ្ងៃ

បានផុស

នៅ

អាជ្ញាធរទេសចរណ៍ថៃបានស្នើឲ្យពន្យារពេលគោលនយោបាយស្នាក់នៅរបស់ភ្ញៀវទេសចរបរទេសដែលមិនមានទិដ្ឋាការរយៈពេល ៤៥ ថ្ងៃរហូតដល់ដំណាច់ឆ្នាំនេះ ដើម្បីជំរុញការងើបឡើងវិញនៃវិស័យទេសចរណ៍ បន្ទាប់ពីរដ្ឋាភិបាល​បានដាក់ចេញ​គោលដៅទទួល​ភ្ញៀវ​បរទេស​ចំនួន ២៥ លាន​នាក់​ក្នុង​ឆ្នាំ​ ២០២៣ នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា បន្ថែមពីលើការពន្យារទិដ្ឋាការនេះ មន្ត្រីទេសចរណ៍ថៃក៏គ្រោងនឹងបន្ថែមជើងហោះហើរផងដែរ ដើម្បីទាក់ទាញភ្ញៀវទេសចរដែលចំណាយប្រាក់ច្រើនមកកាន់ប្រទេសថៃ ក្នុងគោលដៅបង្កើតប្រាក់ចំណូលពីវិស័យទេសចរណ៍ចំនួន ២.៣៨ ពាន់ពាន់លានបាត (៧២ ពាន់លានដុល្លារ) ។

ចាប់តាំងពីថ្ងៃទី១ ខែតុលាឆ្នាំមុន ពលរដ្ឋមកពីជាង ៥០ ប្រទេសដែលមានសិទ្ធិទទួលបានការលើកលែងទិដ្ឋាការត្រូវបានអនុញ្ញាតឲ្យស្នាក់នៅក្នុងប្រទេសថៃរហូតដល់ ៤៥ ថ្ងៃ ខណៈបច្ចុប្បន្នគោលនយោបាយនេះនឹងចូលជាធរមានរហូតដល់ថ្ងៃទី៣១ ខែមីនា ។

គួរបញ្ជាក់ថា ថៃជាប្រទេស​សេដ្ឋកិច្ចធំទី ២ របស់អាស៊ានដែលបានទទួលភ្ញៀវទេសចរបរទេសចំនួន ១១ លាននាក់កាលពីឆ្នាំមុន ដែលធ្វើឲ្យឧស្សាហកម្មទេសចរណ៍ថៃស្ថិតក្នុងលំដាប់នៃការងើបឡើងវិញលឿនបំផុតនៅក្នុងតំបន់ បន្ទាប់ពីជំងឺរាតត្បាតកូវីដ ១៩ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ VN Express

ចុចអាន ៖ សីតុណ្ហភាពនៅភាគខាងជើង វៀតណាម ចុះដល់ ០ អង្សាសេ ខណៈតំបន់ ខ្លះទៀតអាចធ្លាក់ទឹកកក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

របាំត្រុដិ​
ព័ត៌មានជាតិ១៥ នាទីutes មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ៥០ នាទីutes មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហ្វីលីពីន ប្រាប់​ថា​ត្រៀម​ចុះ​កិច្ចព្រមព្រៀង​កងទ័ព​ជាមួយ​កាណាដា

Sokha Hotels

ព័ត៌មានពេញនិយម