សេដ្ឋកិច្ច
ព្រលានយន្តហោះអន្តរជាតិនៅលើកោះរ៉ុងចុះហត្ថលេខារួចហើយ គ្រោងចំណាយថវិកា សាងសង់ ៣០០លានដុល្លារ
កម្ពុជា នឹងមានព្រលានយន្តហោះថ្មីមួយទៀត នៅលើកោះរ៉ុង ដែលគ្រោងចំណាយថវិកាសាងសង់ប្រមាណ ៣០០លានដុល្លារ ដោយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡបមេន ខមភេនី សហការជាមួយអាកាសចរស៊ីវិលកម្ពុជា។
គម្រោងការអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡបមេន ខមភេនី នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀង និងទទួលស្គាល់ផែនការមេ (Acceptance of Master Plan) លើគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិអេកូទេសចរណ៍កោះរ៉ុង នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀង និងទទួលស្គាល់ផែនការមេ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង បានធ្វើឡើងនៅសណ្ឋាគារ Cambodiana Hotel រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡបមេន ខមភេនី។
យោងតាមលិខិតរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានឱដឹងថា តាមកិច្ចព្រមព្រៀងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង (លំដាប់ 4C) នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុងនេះ ត្រូវចំណាយថវិកាប្រមាណ ៣០០លានដុល្លារ នឹងត្រូវបញ្ចប់ការសាងសង់ ក្នុងរយៈពេល៥ឆ្នាំ។
សូមបញ្ជាក់ថា វិស័យអាកាសចរស៊ីវិលកម្ពុជា បច្ចុប្បន្នមានការរីកចម្រើនជាលំដាប់ ដោយរាជរដ្ឋាភិបាល បានបន្តអភិវឌ្ឍសាងសង់ព្រលានយន្តហោះថ្មីៗជាបន្តបន្ទាប់ ជាក់ស្តែងមានដូចជា អាកាសយានដ្ឋានអន្តរជាតិតេជោភ្នំពេញថ្មី ដែលគិតមកដល់ពេលនេះ សាងសង់បានប្រមាណជាង ៤០ភាគរយ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បច្ចុប្បន្នសាងសង់សម្រេចបានជាង ៦០ភាគរយហើយ៕
-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច