Connect with us

សេដ្ឋកិច្ច

លោក គង់ វិបុល៖ ពន្ធដារប្រមូលចំណូល​លើសផែនការជាង ៦០០លានដុល្លារ ក្នុងឆ្នាំ ២០២២

បានផុស

នៅ

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានចំនួន ៣៤៥៥លានដុល្លារ នៅក្នុងឆ្នាំ ២០២២កន្លងទៅ ដោយលើសផែន​ការប្រមាណ ៦០០លានដុល្លារ ស្មើនឹង ២២,៥៤ភាគរយ។ នេះបើតាមការលើកឡើងរបស់លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ ថ្លែងនៅក្នុងកម្មវិធីពិសេសស្តីពី ពន្ធលើប្រាក់ចំណូល និងការផ្តល់សេវា របស់អគ្គនាយក​ដ្ឋានពន្ធដារ នាថ្ងៃទី ១៩ ខែ មករា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គង់ វិបុល បានបញ្ជាក់ថា នៅឆ្នាំ ២០២២ គឺជាឆ្នាំកើតមានវិបត្តិកូវីដ-១៩ និងសង្រ្គាមរវាងរូស្ស៊ី អ៊ុយក្រែន ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកធ្ងន់ធ្ងរ នាំឱ្យអតិផរមាឡើងខ្វះខាតការផ្គត់ផ្គង់ស្បៀងអាហារ និងសម្ភារប្រើ​ប្រាស់មួយចំនួន។

ទោះយ៉ាងណា ប្រធានពន្ធដារ បានសង្កត់ធ្ងន់ថា «យើងបានដើរឆ្លងផុតនូវគ្រោះទាំងនេះ ហើយបានប្រមូលចំណូល​ពន្ធដារ​ទទួលបានលទ្ធផលល្អប្រសើរ ដែលនឹកស្មានមិនដល់»។ លោក គង់ វិបុល បានលើកឡើងថា លទ្ធផលល្អប្រ​សើរនេះ កើតចេញពីការខិតខំប្រឹងប្រែងរបស់ប្រទេសជាតិទាំងមូល ក្រោមការដឹកនាំប្រកប​ដោយគតិបណ្ឌិត​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដោយបានដឹកនាំវាយឈ្នះសមរភូមិកូវីដ និងឆ្លងកាត់ការលំបាក​គ្រប់បែបយ៉ាង ដែលប្រទេសជាតិជួបប្រទះ នៅក្នុងរយៈពេលកូវីដ និងសង្គ្រាមដែលធ្វើឱ្យប៉ះពាល់​ផ្នែកសេដ្ឋកិច្ច​របស់កម្ពុជា​ផងដែរ។

ជាមួយគ្នានេះ ការដឹកនាំរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ក៏បានតម្រង់ទិសនៃអង្គភាពពន្ធដារនេះ ឱ្យបានរីកចម្រើនផងដែរ។ នេះជាការបន្ថែមរបស់លោក គង់ វិបុល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សមាជិកណាតូមួយប្រទេស កំពុងភ័យថា រុស្ស៊ី នឹងវាយប្រហារខ្លួន ២-៣ឆ្នាំទៀត

ព័ត៌មានជាតិ២៣ ម៉ោង មុន

កម្ពុជា កំពុងត្រូវការកម្លាំងពលកម្ម ជាង ៦ ម៉ឺនកន្លែង បម្រើវិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ចិនជំរុញអាមេរិកឱ្យបញ្ចប់សង្រ្គាមពាណិជ្ជកម្ម ​ប៉ុន្តែថា ខ្លួនត្រៀមរួចរាល់ដើម្បីតតាំង

Sokha Hotels

ព័ត៌មានពេញនិយម