Connect with us

ព័ត៌មានជាតិ

ទីតាំងសាងសង់ស្ពាន​បេតុងពីរកន្លែងតភ្ជាប់ពីខេត្តព្រៃវែង​មកកំពង់ចាម​កំពុងសិក្សា

បានផុស

នៅ

អាជ្ញាធរស្រុកកោះសូទិន ខេត្តកំពង់ចាម និងអាជ្ញាធរស្រុកស៉ីធរកណ្តាល ខេត្តព្រៃវែងនៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៣នេះបានចុះសិក្សាទីតាំងស្ថាបនាស្ពានបេតុងទាំង ២ កន្លែង ដែលមានការចូលរួមពីលោក អ៊ុក ភារៈ មកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងតំណាង ក្រសួងអភិវឌ្ឍន៍ជនបទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុក ភារៈ មកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយតំណាងក្រសួងអភិវឌ្ឍន៍ជនបទបានស្នេីសុំឱ្យអាជ្ញាធរនៅមូលដ្ឋានទាំងពីរស្រុក ឃុំ និងភូមិ ចូលរួមសហការជាមួយក្រុមការងារក្នុងការសិក្សាផលប៉ះពាល់ និងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងពីរស្រុកនេះ ចូលរួមលះបង់ ប្រសិនបេីការប៉ះពាល់ ឬខូចខាតដេីម្បីផលប្រយោជន៍រួម។

ទីតាំងទាំងពីរកន្លែងនោះរួមមាន៖

១. ពីភូមិព្រែកសណ្តែក ឃុំព្រែកចង្ក្រាន ស្រុកស៉ីធរកណ្តាល ខេត្តព្រៃវែង ទៅភូមិល្វេ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម មានប្រវែង១១០ម៉ែត្រ។

២. ពីភូមិព្រែកព្នៅ ឃុំព្រែកចង្ក្រាន ស្រុកស៉ីធរកណ្តាល ខេត្តព្រៃវែង ទៅភូមិកំពង់ចំបក់ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម មានប្រវែង១១០មែត្រ។

ប្រជាពលរដ្ឋសង្ឃឹម និងសប្បាយរីករាយថា ឆ្នាំ២០២៣ខាងមុខ ពួកគេបានទទួលសមិទ្ធផលថ្មីមួយទៀតហេីយ៕

អត្ថបទ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា​គាំទ្រ​ការ​វិនិយោគ និង​ការពង្រីក​កិច្ចសហការ​លើ​វិស័យ​ការងារ​រវាង​ជប៉ុន​-​កម្ពុជា

សន្តិសុខសង្គម៣ ម៉ោង មុន

ស្របពេលព្រះសង្ឈរៀបចំទីតាំងធ្វើសង្ក្រាន្ត អគ្គិភ័យបំផ្លាញកុដិ១ខ្នង និងសម្ភារៈ គិតជាទឹកប្រាក់ជាង១ម៉ឺនដុល្លារ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទេសរដ្ឋមន្ត្រី លី ធុជ៖ កម្ពុជា នឹងបន្តគាំទ្រដល់អ៊ុយក្រែន ជាពិសេសក្នុងសកម្មភាពមីនមនុស្សធម៌

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរ៖ ការតេស្តរកសារធាតុញៀនមួយចំនួនតូចអាចមានលទ្ធផលមិនប្រក្រតី អ្នកមិនប្រើ បែរកឃើញថាប្រើ

ព័ត៌មានជាតិ៦ ម៉ោង មុន

​រដ្ឋបាលរាជធានីនាំយកអំណោយសម្ដេច ហ៊ុន ម៉ាណែត ​ចែកជូនកងទ័ពជួរមុខ​ការពារព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម