Connect with us

ព័ត៌មានជាតិ

ផ្លូវបេតុង​មួយ​ខ្សែ​នៅ​ចំណុច​កំពង់ផែ​ថ្មី​បាន​កសាង​រួចរាល់​

បានផុស

នៅ

លោក ​គង់​ សុវណ្ណ​អស្ចារ្យ នាយករង​សាលាខេត្ត​កំពង់ឆ្នាំង​ នៅ​ល្ងាច​ថ្ងៃ​ទី១០ ខែមករា ឆ្នាំ ២០២១​នេះ ​បាន​​ឲ្យ​ដឹងថា ផ្លូវ​បេតុង​មួយ​ខ្សែ​ដែល​មាន​ប្រវែង២៥៥ម៉ែត្រ​ និង​ទទឹង២៦ម៉ែត្រ​កម្រាស់២តឹក ត្រូវ​បាន​កសាង​រួចរាល់​ហើយ ក្នុង​ពេល​ថ្មីៗ​នេះ​ នៅ​ចំណុច​កំពង់ផែ​​ថ្មី ​ស្ថិតនៅ​សង្កាត់​ខ្សា​ម​​ក្រុង​កំពង់​ឆ្នាំង ដើម្បី​ជួយ​សម្រួលការ​ធ្វើ​ចរាចរណ៍​ឡើង​ចុះ​ស្រឡាង​ ដល់​ក្រុង​កំពង់ឆ្នាំង និង​ស្រុកកំពង់លែង ជូន​ប្រជា​ពល​រដ្ឋ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយ​ករង​សាលាខេត្ត​កំពង់ឆ្នាំង​ បា​នបញ្ជាក់ឲ្យដឹងថា​ ផ្លូវ​បេតុង​ខាងលើនេះ កសាង​ដោយ​កង​វិស្វកម្ម​អគ្គ​ភស្តុភារ​ក្រសួង​មហា​ផ្ទៃ​ របស់​លោក​ ឈន ​សារ​ណេ ដោយ​គម្រោង​នេះចំ​ណាយ​ថវិ​កា​របស់​រដ្ឋ​បា​លខេត្ត​កំពង់ឆ្នាំង​។​

ប្រជាពលរដ្ឋ​ដែល​បា​ន​ធ្វើ​ដំណើរ​ឆ្លង​សាឡាង​ដរ ​ពី​ក្រុង​កំពង់ឆ្នាំង​ទៅកាន់​ស្រុក​កំពង់លែង​បាន​ឲ្យ​ដឹងថា ពីមុនមក​នៅ​ចំណុច​ខាងលើនេះ​ មាន​ផ្លូវ​តូច​ជាហេតុ​ធ្វើ​ឲ្យុ​យានយន្ត​ជួប​ការលំបាក​ចុះ​និង​ឡើង​ស្រឡាង​ ដរ ​ដែល​អាច​បង្ក​គ្រោះថ្នាក់ ចរាចរណ៍​ជាយថាហេតុ ។ ក្រោម​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល អា​ជ្ញាធរខេត្ត​កំពង់ឆ្នាំង​បាន​យកចិត្តទុកដាក់​ជួយ​កសាង​ផ្លូវ​បេតុង​នេះ​ឲ្យបាន​ធំ​ទូ​លាយ​ជាង​មុន ជាហេតុ​ធ្វើអោយ​យានយន្ត គ្រប់​ប្រភេទ​ងាយស្រួល​ក្នុង​ការចុះ​និង​ឡើង​ស្រឡាង​ដរ​ដោយមាន​សុវត្ថិភាព ។​

ជា​មួយនេះដែរ​ ប្រជាពលរដ្ឋនៅក្នុង​ខេត្តកំពង់ឆ្នាំង​ក៏​សូម​ថ្លែង​អំណរគុណយ៉ាង​ជ្រាលជ្រៅដល់​ប្រ​មុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​អា​ជ្ញាធរខេត្ត​កំពង់ឆ្នាំង​ដែល​បាន​យកចិត្តទុកដាក់​ជួយ​ពង្រីក​ផ្លូវ​និង​ធ្វើ​ផ្លូវ​បេតុង​ខាង​លើនេះ​ឲ្យបាន​ធំ​ទូលាយ​រហូតដល់​មាន​ទទឹង២៦ម៉ែត្រ​ ដែល​អា​ច​ធ្វើ​ច​រា​ចរណ៍​បាន​ដោយ​ងាយស្រួល​មាន​សុវត្ថិភាព​អស់​ក្តីបារម្ភ ។​

លោកនាយក​រង​សាលា​ខេត្ត​កំពង់ឆ្នាំង​តំណាង​ឲ្យ​អា​ជ្ញាធរខេត្ត ក៏​សូម​អំពាវនាវ​ផង​ដែរ​ដល់​អ្នកប្រើ​ប្រាស់​ផ្លូវ​ទាំងអស់​ សូមជួយ​ថែរក្សា​ការពារ​ផ្លូវ​បេតុង​នេះ​ឲ្យ​បាន​រឹងមាំ ប្រើ​ប្រាស់បាន​យូរអង្វែង ដោយ​ត្រូវ​គោរពច្បាប់​ច​រាចរណ៍ ឲ្យ​បាន​ទាំងអស់គ្នា នឹងត្រូវ​ប្រុងប្រយ័ត្ន ឲ្យ​បាន​ខ្ពស់​ចំពោះ​ការឡើង ចុះ​ស្រឡាង​ដរ ៕

​អត្ថបទ ៖ ឈៀង ថា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម