សេដ្ឋកិច្ច
ក្រុមហ៊ុនជប៉ុនមួយគ្រោងបោះទុនវិនិយោគកែច្នៃផលិតផលកសិកម្មនៅក្នុងខេត្តបាត់ដំបង
ក្រុមហ៊ុនជប៉ុន Shindo Shigeharu Shop Co. Ltd. មានបំណងការបោះទុនវិនិយោគ កែច្នៃផលិតផលកសិកម្ម ដែលមានដូចជា ផ្លែឈើហូបផ្លែជាដើម នៅក្នុងខេត្តបាត់ដំបង។

លោក សុខ លូ បានសម្តែងការស្វាគមន៍ ចំពោះក្រុមហ៊ុនដែលមានបំណងក្នុងការវិនិយោគនៅក្នុងខេត្តបាត់ដំបង ពាក់ព័ន្ធនឹងគម្រោងកែច្នៃផ្លែឈើនេះ ស្របពេលដែលខេត្តបាត់ដំបងជាខេត្តមួយដែលមានសក្ដានុពលខ្ពស់ ទាំងផ្នែកទេសចរណ៍ និងកសិកម្ម ហើយរដ្ឋបាលខេត្តរង់ចាំការសហការជានិច្ច។ លោកអភិបាលខេត្ត លើកឡើងថា គោលបំណងរបស់រដ្ឋបាលខេត្តគឺលើកកម្ពស់វិស័យកសិកម្មនៅក្នុងខេត្តបាត់ដំបង ព្រោះជារៀងរាល់ឆ្នាំ ផលិតផលកសិកម្មមួយចំនួន ដូចជាផ្លែស្វាយ ផ្លែមៀនប៉ៃលិន ឬម្នាស់ជាដើម មានចំនួនច្រើនដែលសេសសល់ និងមានតម្លៃថោក ដោយសារគ្មានរោងចក្រក្នុងការកែច្នៃផលិតផលទាំងនោះ។
សូមបញ្ជាក់ថា លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអនុញ្ញាតទទួលជួបក្រុមហ៊ុន Shop Shindou Shigeharu Limited Company កាលពីថ្ងៃទី ១៨ ខែ មករា ដើម្បីពិភាក្សាការងារអំពីគម្រោងដែលក្រុមហ៊ុន Shop Shindou Shigeharu Limited Company មានគម្រោងបោះទុនវិនិយោគ លើការកែច្នៃផលិតផលកសិកម្ម នៅក្នុងខេត្តបាត់ដំបងនាពេលខាងមុខនេះ ។

ក្រុមហ៊ុនជប៉ុន Shindo Shigeharu Shop Co. Ltd. គឺជាក្រុមហ៊ុនផលិតអាហារដ៏ល្អបំផុត នៅក្នុងខេត្តអិហិមិ ជាពិសេសខាងផ្លែឈើស្ងួត ដូចជា ក្រូចឆ្មារ/ក្រូចពោធិ៍សាត់ដ៏ល្បីល្បាញរបស់ខេត្តអិហិមិ ដោយក្នុងនោះ ក្រុមហ៊ុនមានបំណងក្នុងការសិក្សា និងស្វែងយល់បន្ថែមទៀត មុននឹងការបោះទុនវិនិយោគ នៅក្នុងខេត្តបាត់ដំបង ក្នុងការកែច្នៃផលិតផលកសិកម្ម ដែលមានដូចជាផ្លែឈើហូបផ្លែជាដើម។
បើតាមប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានប្រាប់សារព័ត៌មានថា គម្រោងវិនិយោគទៅលើការកែច្នៃផលិតផលកសិកម្មរបស់ក្រុមហ៊ុនជប៉ុននេះ គឺជាដំណឹងដ៏ល្អ ដោយសារខេត្តបាត់ដំបង មានសក្ដានុពលលើវិស័យកសិកម្ម ជាពិសេស គឺសម្បូរផ្លែឈើច្រើនប្រភេទ ដូចជា ផ្លែស្វាយ ជាដើម ដែលមានទំហំប្រមូលផលជិត ២ម៉ឺនហិកតា៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ