ព័ត៌មានជាតិ
ផ្លូវមួយខ្សែថ្មីនៅតំបន់បឹងកក់ ពីមុនទទឹងត្រឹម ២ ម៉ែត្រ ពង្រីកដល់ ១៦ ម៉ែត្រ រថយន្តពីរអាចចៀសគ្នាបានយ៉ាងស្រួល
អាជ្ញាធររាជធានីភ្នំពេញបាននឹងកំពុងស្ថាបនាផ្លូវថ្មីមួយខ្សែទៀតនៅក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលកំណាត់ផ្លូវថ្មី១ខ្សែនេះ ពីមុនមកមិនអាចធ្វើចរាចរណ៍ទៅមកបានឡើយ ។
លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក នាវេលាថ្ងៃត្រង់ទី១១ ខែមករានេះ បានដឹកនាំអាជ្ញាធរសង្កាត់និងមន្ត្រីជំនាញចុះពិនិត្យការដ្ឋាន និងបានជំរុញឲ្យក្រុមការងារដែលបានកំពុងអនុវត្តលើការងារនេះ អនុវត្តការងារឲ្យបានត្រឹមត្រូវទៅតាមទំហំផ្លូវដែលមាននៅក្នុងគម្រោង។
លោកឯក ឃុនដឿន បានបញ្ជាក់ថា កំណាត់ផ្លូវដែលបាននឹងកំពុងស្ថាបនានេះ ជាកំណាត់ផ្លូវថ្មីលេខ៦០៨ មានប្រវែងជិត៣០០ម៉ែត្រ ចាប់ពីផ្លូវលេខ៥៦៦ ដល់ផ្លូវលេខ២៨៣និងពីផ្លូវលេខ២៨៣ដល់ផ្លូវលេខ៦១០ ក្នុងភូមិសាស្ត្រសង្កាត់បឹងកក់ទី១ និងបឹងកក់ទី២ ខណ្ឌទួលគោក។ មានទទឹងចាប់ពី៨ម៉ែត្រ ទៅ១៦ម៉ែត្រ។ ដោយបានត្រួសត្រាយតាំងពីអំឡុងឆ្នាំ២០១៧ ដែលកាលពីមុននោះ ផ្លូវនេះកន្លែងខ្លះមានទទឹងត្រឹម២ម៉ែត្រប៉ុណ្ណោះ ពិបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំង។
លោកបន្តថា កំណាត់ផ្លូវនេះ ក្រុមការងាកំពុងធ្វើគ្រឹះ ក្រោយពីធ្វើគ្រឹះរួចយើងអ៊ុតកៅស៊ូACតែម្តង។
លោកឯក ឃុនដឿន បញ្ជាក់ទៀតថា សំរាប់ខណ្ឌទួលគោកនៅពេលនេះមានផ្លូវចំនួន៨ខ្សែហើយ ដែលត្រូវស្ថាបនានិងជួសជុលឡើងវិញ ក្នុងនោះមានកំណាត់ផ្លូវថ្មីលេខ៦០៨នេះ ប្រវែងជិត៣០០ម៉ែត្រ ចាប់ពីផ្លូវលេខ៥៦៦ ដល់ផ្លូវលេខ២៨៣និងពីផ្លូវលេខ២៨៣ដល់ផ្លូវលេខ៦១០ ក្នុងភូមិសាស្ត្រសង្កាត់បឹងកក់ទី១ និងបឹងកក់ទី២ ខណ្ឌទួលគោក។ ផ្លូវលេខ៣២៩ ចាប់ពីផ្លូវលេខ៥៩៤ដល់ផ្លូវ៥៩៦ ។ ផ្លូវលេខ៥៩៤ ចាប់ពីផ្លូវលេខ៥៩៦ ដល់ផ្លូវលេខ៣១៧ ។ ផ្លូវលេខ៦០០ ចាប់ពីផ្លូវលេខ៣១៣ផ្លូវលេខ ៦០៦ ។ ផ្លូវលេខ២៨៥ ចាប់ពីផ្លូវលេខ៥១៦ដល់ផ្លូវ៦០៨ ។ ផ្លូវលេខ៥៥៦ ចាប់ពីផ្លូវលេខ២៨៧ដល់ផ្លូវលេខ២៨៥ ។ ផ្លូវលេខ៥៦០ ចាប់ពីផ្លូវលេខ២៨៧ ដល់ផ្លូវលេខ២៨៥ និងផ្លូវលេខ២៦២ ចាប់ពីផ្លូវលេខ២៨៧ ដល់ផ្លូវលេខ២៨៥។
អាជ្ញាធររដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា អនុវត្តតាមការណែនាំរបស់ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មានផ្លូវជាច្រើនខ្សែរួចមកហើយ ដែលរដ្ឋបាលរាជធានីភ្នំពេញបានដំណើរការជួសជុលកែលំអឡើងវិញក្នុងចំណោមផ្លូវទាំង២៩ខ្សែដែលត្រូវស្តារឡើងវិញបន្ទាប់ពីខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក។ ក្នុងនោះមានផ្លូវខ្លះត្រូវធ្វើគ្រឹះជាថ្មី ផ្លូវខ្លះអ៊ុតកៅស៊ូជាថ្មីជាដើម ទៅតាមស្តង់ដារបច្ចកទេស៕
អត្ថបទ ៖ ស្រីរ័ត្ន
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់