Connect with us

សេដ្ឋកិច្ច

វិស័យសេវាកម្មរំពឹងកំណើន ៦,៦ភាគរយ ក្នុងឆ្នាំ ២០២៣នេះ

បានផុស

នៅ

ក្រសួងសេដ្ឋកិច្ច រំពឹងថា វិស័យសេវាកម្ម នឹងងើបឡើង ៦,៦ភាគរយ នៅក្នុងឆ្នាំ ២០២៣ ពីកំណើន ៤,៣ភាគរយ នៅឆ្នាំ ២០២២។ ការងើបឡើងនេះ ដោយពឹងផ្អែកលើសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសអនុវិស័យសណ្ឋាគារ ភោជនីយដ្ឋាន និងវិស័យគាំទ្រទេសចរណ៍ផ្សេងៗទៀត។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋានថវិកានីយកម្ម នៃអគ្គនាយកដ្ឋានថវិកា ក្រសួងសេដ្ឋកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ដដែល បង្ហាញថា ការបន្តងើបឡើងអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ដោយសារការរំពឹងទុក​នៃភ្ញៀវទេសចរអន្តរជាតិ ស្របពេលដែលភ្ញៀវជាតិ ក៏រំពឹងថា នឹងបន្តងើបឡើងជាមួយនឹងសម្ទុះ​លឿនជាងទេស​ចរអន្តរជាតិ ក្រោយការដកចេញរបាំងធ្វើដំណើរផ្សេងៗ និងការវិលត្រឡប់រកប្រក្រតីភាពវិញនៃសង្គមសេដ្ឋកិច្ច។

ជាមួយគ្នានេះ អនុវិស័យលក់ដុំ-រាយ ក៏ត្រូវបានរំពឹងថា នឹងបន្តនិន្នាការកើនឡើង ខណៈដែលការងើបឡើងនៃចំណូល​ប្រជាជន និងសកម្មភាពចាយវាយក្នុងស្រុកគួបផ្សំនឹងការផ្លាស់ប្តូរឥរិយាបទអាជីវកម្ម ក៏ដូចជាសកម្មភាពទិញលក់​បែបប្រពៃណី ដោយជំនួសមកវិញនូវការប្រើប្រាស់ថ្នាលឌីជីថល ដែលការណ៍នេះ នឹងជំរុញបន្ថែមទៀត ដល់​សកម្មភាពប្រើប្រាស់ក្នុងស្រុក។

លើសពីនេះទៀត របាយការណ៍បានបញ្ជាក់ថា អនុវិស័យអចលនទ្រព្យ នឹងបន្តនិន្នាការកើនឡើង ប៉ុន្តែក្នុងល្បឿនយឺត ដោយសារការងើបឡើងរបស់ទុនវិនិយោគពីបរទេស មានកំណើនទាបនៃសកម្មភាពទិញលក់អចលនទ្រព្យ។

ដោយឡែកការដឹកជញ្ជូន និងគមនាគមន៍ ក៏រំពឹងថា នឹងបន្តកើនឡើង ដែលមានការគាំទ្រនៃសកម្មភាព​ដឹកជញ្ជូន​បម្រើឱ្យវិស័យ​ទេសចរណ៍ និងពាណិជ្ជកម្ម ស្របពេលដែលសកម្មភាពគមនាគមន៍ក៏នៅបន្តរក្សានិន្នាការល្អប្រសើរ ដោយសារការកើនឡើងនៃការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត និងឌីជីថលក្នុងអាជីវកម្ម។ ទន្ទឹមនេះ ការដាក់ចេញ និងអនុវត្តនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ នឹងបង្កើនការវិនិយោគ​លើហេដ្ឋារចនាសម្ព័ន្ធឌីជីថល នឹងលើកកម្ពស់ការប្រើប្រាស់ទំនិញ និងសេវាឌីជីថល នៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥២ នាទីutes មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ីស្រាអែលបើកការវាយឆ្មក់យ៉ាងសាហាវទៅលើជំរុំជនភៀសខ្លួន Jenin ក្នុងតំបន់ West Bank

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

តួកគីចាប់ខ្លួន​ម្ចាស់​សណ្ឋាគារ​ ​និងអ្នក​ពាក់​ព័ន្ធ​ ខណៈ​កំហឹងសាធារណៈ​ផ្ទុះ​ឡើង​​​​ខ្លាំង​

ព័ត៌មានជាតិ៣ ម៉ោង មុន

ជប៉ុនផ្ដល់ជំនួយជាង៥លានដុល្លារ ដើម្បីគាំទ្រលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម