ព័ត៌មានជាតិ
ការបញ្ជាទិញទំនិញអនឡាញមានសន្ទុះហក់ឡើងខ្លាំងក្នុងវិបត្តិកូវីដ១៩
បច្ចុប្បន្នទីផ្សារលក់តាមប្រព័ន្ធអនឡាញនៅកម្ពុជា កំពុងមានសន្ទុះខ្លាំងធ្វើឲ្យទីផ្សារដឹកជញ្ជូន និងការទូទាត់សាច់ប្រាក់តាមទូរស័ព្ទដៃមានការកើនឡើងដូចគ្នា។ ដូច្នេះហើយ ទីផ្សារដឹកជញ្ជូនទំនិញធុនស្រាលនៅក្នុងក្រុងភ្នំពេញ ក៏មានការប្រកួតប្រជែងខ្លាំងរវាងក្រុមហ៊ុន ក្នុងស្រុក និងក្រុមហ៊ុនបរទេស។
ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន E-GetS លោក សៅ វណ្ណបញ្ញា បានប្រាប់កម្ពុជាថ្មីថា បច្ចុប្បន្ននេះ ការប្រើប្រាស់ទូរស័ព្ទដៃ ទិញទំនិញអនឡាញ (ម្ហូបអាហារ ឬ ភេសជ្ចះ ឬ របស់របរ) មានការកើនឡើងជាលំដាប់ដោយសារតែវាផ្តល់ភាពងាយស្រួលរហ័ស និងមិនចាំបាច់ចំណាយពេលច្រើនដោយសារតែការផ្តល់នូវសេវាកម្មល្អ ទំនុកចិត្តជូនទៅកាន់អតិថិជន។
អតិថិជនភាគច្រើនជាយុវវ័យ វ័យកណ្តាល បុគ្គលិក សិស្សនិស្សិត លោក សៅ វណ្ណបញ្ញា បញ្ជាក់ប្រាប់ថា បើប្រៀបធៀបនិងឆ្នាំមុនក្រុមហ៊ុន E-GetS មានការកើនឡើងពីរយភាគរយ (200%) នៃអតិថិជនសរុប មិនថាអតិថិជនក្នុងស្រុកនិងក្រៅស្រុក។
អតិថិជនអ្នកប្រើប្រាស់អេបទិញទំនិញ ក្នុងរាជធានីភ្នំពេញ លោក លាង សុផេង បានឲ្យដឹងថា ការកម្មង់រាល់ទំនិញតាមទូរស័ព្ទដៃ វាមានភាពងាយស្រួល និងតម្លៃសមរម្យដែលអាចទទួលយកបាន ដែលលោកបញ្ជាក់ថា ទំនិញមួយចំនួន លោកកម្មង់ទិញក្នុងតម្លៃ ជា ៣ ដុល្លារ ទៅ១០ដុល្លារ តាមប្រភេទមុខទំនិញ។
លោក តុង ជាអតិថិជននិយមអនឡាញមួយរូបដែរនោះ បានប្រាប់ឲ្យដឹងថា ការបញ្ជាទិញតាមអនឡាញ នៅលើទូរសព័្ទដៃ ធ្វើឲ្យយើងចំណេញពេលវេលា និងអាចជ្រើសរើសមុខម្ហូបអាហារ ឬភេសជ្ជៈបានច្រើនមុខ។
មិនខុសគ្នាដែរ កញ្ញា ពិសី បានប្រាប់ថា ចំពោះការបញ្ជាទិញតាមអនឡាញ ផ្តល់ភាពងាយស្រួល ដូចជាចំណេញពេលវេលា សុវត្ថិភាព ងាយរកទិញ មិនរងចាំយូរ និងមានការវិចខ្ចប់ អនាម័យត្រឹមត្រូ។ ប៉ុន្តែយ៉ាងណា កញ្ញា ក៏បាន បង្ហាញពីគុណវិបត្តិមួយចំនួនផងដែរ ដោយកន្លែងមួយចំនួនក៏មានភាពយឺតយ៉ាវ និងការប្រាស្រ័យទំនាក់ទំនងជាមួយអតិថិជនមិនល្អពីអ្នកលក់ផងដែរ។ ម្យ៉ាងទៀត មានកន្លែងខ្លះសេវាថ្លៃ ហើយរូបភាពនៃទំនិញនៅលើអនឡាញ មានភាពខុសគ្នាទៅនិងរបស់ពិតពេលទទួលបាន។
អ្នកជំនាញផ្នែកសេដ្ឋកិច្ច លោក បណ្ឌិត ឆេង គឹមឡុង មើលឃើញថា តម្រូវការនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បានកើនឡើងតាំងពីមុនជំងឺកូវីដ១៩ ហើយរឹតតែកើនឡើងខ្លាំងនៅពេលដែលមានការរីករាលដាលនៃជំងឺកូវីដ១៩ ដោយលោក បានលើកឧទារហ៍ពីស្ថាប័នរដ្ឋដោយសារតែមានការករកើតជំងឺកូវីដ១៩ ធ្វើឲ្យស្ថាប័នរដ្ឋាភិបាលមួយចំនួន ត្រូវបិទទ្វារ ហើយការបិទទ្វារបណ្តោះអាសន្ននេះ គឺជំរុញឲ្យរដ្ឋាភិបាលងាកទៅរកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុង ការរក្សាការពារ និងសកម្មភាព ផ្តល់សេវាទៅកាន់ប្រជាជន ដូច្នេះ លោកមើលឃើញថា មានក្រសួងស្ថាប័ន ៣ ធំៗ ដែលកំពុង តែពុះពារការអភិវឌ្ឍវិស័យឌីជីថល ដែលមានក្រសួងសេដ្ឋកិច្ចដែលបានបង្កើត មជ្ឈ មណ្ឌល Techo Startup និង Khmer Enterprise ម្យ៉ាងទៀតការជំរុញ នូវការចុះបញ្ជី ពាណិជ្ជ កម្មតាម អនឡាញកន្លងទៅថ្មីៗនេះ គឺបានប្រកាសជាផ្លូវការណ៍ដាក់ឲ្យប្រើប្រាស់ដែលទាំងនេះសុទ្ធតែជាហេតុផលដែលនាំទៅរកកាករប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។
លោកថា ក្រសួងប្រៃសណីយ៍ក៏កំពុងបង្កើតទៅជារដ្ឋាភិបាល ឌីជីថល (E-Government)ខណៈដែលវិស័យឯកជនក៏ដូចគ្នាដែរគឺ មានការកើនឡើងនូវការប្រើប្រាស់ នៃការទិញទំនិញតាមអនឡាញ ដោយសារតែជំងឺកូវីដ១៩ លោកថាមនុស្សមានការភ័យខ្លាចមិនសូវប្រាស្រ័យទាក់ទងគ្នាដូចមុន ដូច្នេះការបញ្ជាទិញទំនិញម្ហូបអាហារ និងគ្រឿងប្រើប្រាស់ផ្សេងៗទៀត មានការកើនឡើង។ លោកឲ្យដឹងទៀតថា ប្រជាជនបច្ចុប្បន្នបានប្តូរទម្លាប់របស់ខ្លួន ពីការប្រើសាច់ប្រាក់ទៅជាកាផ្ទេរសាច់ប្រាក់ឌីជីថល។
បើតាមលោក ឆេង គឹមឡុង មានអេប ជាច្រើនផ្សេងៗទៀត ដែលបង្កើតឲ្យមនុស្សសម្រាប់បញ្ជាទិញ កក់សំបុត្រជិះ ដោយប្រើតាមរយៈ អេបនៅលើទូរស័ព្ទដៃ ដែលទាំងនោះហើយគេហៅថា សេដ្ឋកិច្ចឌីជីថល ហើយសេដ្ឋកិច្ចបែបនេះ បច្ចុប្បន្នកើនឡើងប្រមាណ ២៥% ក្នុងចំណោមវិស័យសេដ្ឋកិច្ចជាច្រើនទៀតដែលនឹង មានការកើនឡើងចាប់ពីពេលនេះ តទៅច្រើនជាងឆ្នាំណាៗទាំងអស់៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១៧ ម៉ោង ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ