Connect with us

ព័ត៌មានជាតិ

ការបញ្ជាទិញទំនិញអនឡាញមានសន្ទុះហក់ឡើងខ្លាំងក្នុង​​វិបត្តិកូវីដ១៩

បានផុស

នៅ

រូបភាពបុគ្គលិកក្រុមហ៊ុន E-getS
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្នទីផ្សារលក់តាមប្រព័ន្ធអនឡាញនៅកម្ពុជា កំពុងមានសន្ទុះខ្លាំងធ្វើឲ្យទីផ្សារដឹកជញ្ជូន និង​ការទូទាត់សាច់ប្រាក់តាមទូរស័ព្ទដៃមានការកើនឡើងដូចគ្នា។ ដូច្នេះហើយ ទីផ្សារដឹកជញ្ជូនទំនិញ​ធុនស្រាលនៅក្នុងក្រុងភ្នំពេញ ក៏មានការប្រកួតប្រជែងខ្លាំងរវាងក្រុមហ៊ុន ក្នុង​ស្រុក និងក្រុម​ហ៊ុន​បរ​ទេស។

ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន E-GetS លោក សៅ វណ្ណបញ្ញា បានប្រាប់កម្ពុជាថ្មីថា បច្ចុប្បន្ននេះ ការប្រើប្រាស់ទូរស័ព្ទដៃ ទិញទំនិញអនឡាញ (ម្ហូបអាហារ ឬ ភេសជ្ចះ ឬ របស់របរ) មានការកើនឡើងជាលំដាប់ដោយ​សារតែវាផ្តល់ភាពងាយស្រួលរហ័ស និងមិនចាំបាច់ចំណាយពេលច្រើនដោយសារតែការផ្តល់នូវសេវាកម្មល្អ ទំនុកចិត្តជូនទៅកាន់អតិថិជន។

អតិថិជនភាគច្រើនជាយុវវ័យ វ័យកណ្តាល បុគ្គលិក សិស្សនិស្សិត លោក សៅ វណ្ណបញ្ញា បញ្ជាក់ប្រាប់ថា បើប្រៀប​ធៀបនិងឆ្នាំមុនក្រុមហ៊ុន E-GetS មានការ​កើនឡើងពីរយភាគរយ (200%) នៃអតិថិជនសរុប មិនថាអតិថិជនក្នុងស្រុកនិងក្រៅស្រុក។

អតិថិជនអ្នកប្រើប្រាស់អេបទិញទំនិញ ក្នុងរាជធានីភ្នំពេញ លោក លាង សុផេង បានឲ្យដឹងថា ការកម្មង់រាល់ទំនិញ​តាមទូរស័ព្ទដៃ វាមានភាពងាយស្រួល និងតម្លៃ​សម​រម្យដែល​អាចទទួល​យក​បាន ដែលលោកបញ្ជាក់ថា ទំនិញមួយចំនួន លោកកម្មង់ទិញក្នុងតម្លៃ ជា ៣ ដុល្លារ ទៅ១០ដុល្លារ តាមប្រភេទមុខទំនិញ។

លោក តុង ជាអតិថិជននិយមអនឡាញមួយរូបដែរនោះ បានប្រាប់ឲ្យដឹងថា ការបញ្ជាទិញតាមអនឡាញ នៅលើ​ទូរសព័្ទដៃ ធ្វើឲ្យយើងចំណេញពេលវេលា និងអាចជ្រើសរើសមុខម្ហូបអាហារ ឬភេសជ្ជៈបានច្រើនមុខ។

មិនខុសគ្នាដែរ កញ្ញា ពិសី បានប្រាប់ថា ចំពោះការបញ្ជាទិញតាមអនឡាញ ផ្តល់ភាពងាយស្រួល ដូចជាចំណេញពេលវេលា សុវត្ថិភាព ងាយរកទិញ មិនរងចាំយូរ និងមានការវិចខ្ចប់ អនាម័យត្រឹមត្រូ។ ប៉ុន្តែយ៉ាងណា កញ្ញា ក៏បាន បង្ហាញពីគុណវិបត្តិមួយចំនួនផងដែរ ដោយកន្លែងមួយចំនួនក៏មានភាពយឺតយ៉ាវ និងការប្រាស្រ័យទំនាក់ទំនងជាមួយអតិថិជនមិនល្អពីអ្នកលក់ផងដែរ។ ម្យ៉ាងទៀត មានកន្លែងខ្លះសេវាថ្លៃ ហើយរូបភាពនៃទំនិញនៅលើអនឡាញ មានភាពខុសគ្នាទៅនិងរបស់ពិតពេលទទួលបាន។

អ្នកជំនាញផ្នែកសេដ្ឋកិច្ច លោក បណ្ឌិត ឆេង គឹមឡុង មើលឃើញថា តម្រូវការនៃ​ការប្រើ​ប្រាស់​បច្ចេកវិទ្យាឌីជីថល បានកើនឡើងតាំងពីមុនជំងឺកូវីដ១៩ ហើយរឹតតែកើនឡើងខ្លាំង​នៅពេលដែល​មានការរីករាលដាលនៃជំងឺកូវីដ១៩ ដោយលោក បានលើកឧទារហ៍ពីស្ថាប័នរដ្ឋដោយ​សារតែ​មាន​ការករកើតជំងឺកូវីដ១៩ ធ្វើឲ្យស្ថាប័នរដ្ឋាភិបាលមួយចំនួន ត្រូវបិទទ្វារ ហើយការបិទទ្វារ​បណ្តោះ​អា​សន្ន​នេះ គឺជំរុញឲ្យរដ្ឋាភិបាលងាកទៅរកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុង ការរក្សាការពារ និង​សកម្មភាព ផ្តល់សេវាទៅកាន់ប្រជាជន ដូច្នេះ លោកមើលឃើញថា មានក្រសួងស្ថាប័ន ៣ ធំៗ ដែលកំពុង តែពុះពារការអភិវឌ្ឍវិស័យឌីជីថល ដែលមានក្រសួងសេដ្ឋកិច្ចដែលបានបង្កើត មជ្ឈ មណ្ឌល Techo Startup និង Khmer Enterprise ម្យ៉ាងទៀតការជំរុញ នូវការចុះបញ្ជី ពាណិជ្ជ កម្មតាម អនឡាញកន្លងទៅថ្មីៗនេះ គឺបានប្រកាសជាផ្លូវការណ៍ដាក់ឲ្យប្រើប្រាស់ដែលទាំងនេះសុទ្ធតែជាហេតុផលដែលនាំទៅរកកាករប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។

លោកថា ក្រសួងប្រៃសណីយ៍ក៏កំពុងបង្កើតទៅជារដ្ឋាភិបាល ឌីជីថល (E-Government)​ខណៈ​ដែលវិស័យឯកជនក៏ដូចគ្នាដែរគឺ មានការកើនឡើងនូវ​ការប្រើ​ប្រាស់ នៃការទិញទំនិញ​តាមអន​ឡាញ ដោយសារតែជំងឺកូវីដ១៩ លោកថាមនុស្សមានការភ័យ​ខ្លាចមិន​សូវប្រាស្រ័យ​ទាក់ទង​គ្នាដូច​មុន ដូច្នេះ​ការបញ្ជាទិញទំនិញម្ហូបអាហារ និងគ្រឿងប្រើប្រាស់​ផ្សេងៗ​ទៀត មានការកើនឡើង។ លោកឲ្យដឹងទៀតថា ប្រជាជនបច្ចុប្បន្នបានប្តូរទម្លាប់របស់ខ្លួន ពីការប្រើសាច់ប្រាក់ទៅជា​កាផ្ទេរសាច់​ប្រាក់​ឌីជីថល។

បើតាមលោក ឆេង គឹមឡុង មានអេប ជាច្រើន​ផ្សេងៗទៀត ដែលបង្កើតឲ្យមនុស្ស​សម្រាប់​បញ្ជាទិញ កក់សំបុត្រជិះ ដោយប្រើតាមរយៈ អេបនៅលើទូរស័ព្ទដៃ ដែលទាំងនោះហើយគេហៅថា សេដ្ឋកិច្ចឌីជីថល ហើយសេដ្ឋកិច្ចបែបនេះ បច្ចុប្បន្នកើនឡើងប្រមាណ ២៥% ក្នុងចំណោមវិស័យសេដ្ឋកិច្ចជាច្រើនទៀតដែលនឹង មាន​ការកើន​ឡើងចាប់ពីពេលនេះ តទៅ​ច្រើន​ជាងឆ្នាំណាៗទាំងអស់៕

រូបភាពបុគ្គលិកក្រុមហ៊ុន E-getS

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៦ នាទីutes មុន

ដើម្បីលើកទឹកចិត្តកងទ័ព! នាយ ពាក់មី ស្នើឱ្យផុសផុលទៅទស្សនា «ប្រាសាទតាមាន់» ខណៈអ្នកក្បែរខាង ទៅទីនោះច្រើនជាងខាងកម្ពុជា

វប្បធម៌ ជំនឿ៧ នាទីutes មុន

ពាងស្រាបុរាណខេត្តរតនគិរី អាយុកាលរាប់ពាន់ឆ្នាំ ផ្សារភ្ជាប់ពិធីសែនព្រេននៅតាមភូមិស្រុក

កីឡា៧ នាទីutes មុន

អ្នក​ឧកញ៉ា លាង ម៉េង ប្តេជ្ញា​បំពេញ​ចិត្ត​ក្រុម​កីឡា Esports កម្ពុជា​ចង់​ប៉ះ​ក្រុម​ខ្លាំងៗនៅ​អាស៊ាន

ជីវិតកម្សាន្ដ៧ នាទីutes មុន

ត្រឹមតែងខ្លួនធម្មតាៗ Park Bom អាចឆក់ចំណាប់អារម្មណ៍ពីហ្វេនៗជាច្រើន

ព័ត៌មានជាតិ១២ នាទីutes មុន

សម្ដេច ហ៊ុន ម៉ាណែត ថា​ គ្មានបក្សនយោបាយណា ជំនួសបក្សប្រជាជនបានឡើយ ដែលពលរដ្ឋត្រូវការ

Sokha Hotels

ព័ត៌មានពេញនិយម