សេដ្ឋកិច្ច
វិស័យកសិកម្មរំពឹងងើបឡើង១,១ភាគរយ ផ្អែកលើកំណើនការនាំចេញ និងអនុវិស័យផ្សេងៗ
វិស័យកសិកម្មរំពឹងថា នឹងមានកំណើនក្នុងរង្វង់ ១,១ភាគរយ ក្នុងឆ្នាំ ២០២៣ ធៀបនឹង ០,៧ភាគរយ ក្នុងឆ្នាំ ២០២២។ ការកើនឡើងនេះ ដោយរំពឹងទុកលើកំណើនល្អប្រសើរនៃអនុវិស័យដំណាំ និងការចិញ្ចឹមសត្វ ស្របពេលដែលអនុវិស័យនេសាទ ក៏បន្តងើបឡើងផងដែរ។

យោងតាមរបាយការណ៍របស់នាយកដ្ឋានថវិកានីយកម្មនៃអគ្គនាយកដ្ឋានថវិកា ក្រសួងសេដ្ឋកិច្ច បង្ហាញនៅក្នុងវេទិកាសាធារណៈស្ដីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិឆ្នាំ២០២៣ នៅថ្ងៃទី២៥ មករានេះ បានបង្ហាញថា អនុវិស័យដំណាំ ត្រូវបានរំពឹងថា ងើបឡើងដោយសារកំណើននៃការនាំចេញផលិតផលកសិកម្មល្អប្រសើរ ជាពិសេសដំណាំរួមផ្សំ និងឧស្សាហកម្មដែលនឹងបន្តជំរុញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រួមផ្សំនឹងការបង្កើនការវិនិយោគរបស់រាជរដ្ឋាភិបាល ពិសេសការផ្តល់ហិរញ្ញប្បទានក្នុងការជំរុញផលិតកម្មក្នុងស្រុក។
ទន្ទឹមនឹងនេះការចិញ្ចឹមសត្វ នៅបន្តរក្សាកំណើនខ្ពស់ ដូចជា ផលិតកម្មជ្រូក គួបផ្សំនឹងវិធានការអន្តរគមន៍របស់រាជរដ្ឋាភិបាល និងការអនុវត្តគម្រោងរបស់ដៃគូអភិវឌ្ឍនានា។។ ជាមួយគ្នានេះ វិស័យនេសាទ ក៏បន្តងើបឡើងសន្សឹមៗ ទាំងផលចាប់ទឹកសាប និងផលិតកម្មវារីវប្បកម្ម ដោយការអនុវត្តរបស់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍ តាមរយៈដោះស្រាយបញ្ហាប្រឈមជារចនាសម្ព័ន្ធ ការគាំទ្រផនែហិរញ្ញប្បទាន ការផ្សព្វផ្សាយបច្ចេកទេស និងប្រើប្រាស់ពូជត្រីប្រកបដោយប្រសិទ្ធភាពខ្ពស់ និងគុណភាព។
លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងដឹងថា ផលិតផលកសិកម្ម នៅឆ្នាំ ២០២២ មានការកើនឡើងជាង ១០ភាគរយ ដែលធ្វើឱ្យវិស័យនេះ បន្តមានសញ្ញាល្អសម្រាប់ឆ្នាំ ២០២៣នេះ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា មានវត្តមានក្នុងវេទិកាសាធារណៈរបស់ក្រសួងសេដ្ឋកិច្ចនេះដែរ បានលើកឡើងថា វិស័យកសិកម្មគឺជាវិស័យស្នូល ដែលមិនអាចចោលបាន បើទោះជាវិស័យនេះ ផ្តល់តម្លៃបន្ថែមទាបសម្រាប់កម្ពុជាក៏ដោយ។ លោកបន្តថា វិស័យកសិកម្ម ដើរតួនាទីសំខាន់សម្រាប់បំពេញតម្រូវការស្បៀងក្នុងស្រុកជាចាំបាច់ ពិសេសប្រសិនបើមានការបិទព្រំដែនដោយប្រការណាមួយ។ បើទោះជាប្រទេសអភិវឌ្ឍកម្រិតណា ក៏ត្រូវការវិស័យកសិកម្មជាមូលដ្ឋានដែរ។
សូមបញ្ជាក់ថា ការនាំចេញទំនិញស្រូវ-អង្ករ និងកសិផលផ្សេងទៀតរបស់កម្ពុជាក្នុងរយៈពេល១១ខែឆ្នាំ២០២២ មានទំហំទឹកប្រាក់ប្រមាណ ៣,៣៦២លានដុល្លារ។ ក្នុងនោះ ចំណូលពីការនាំចេញអង្ករ-ស្រូវ មានចំនួនជិត៦០០លានដុល្លារ និងចំណូលបានមកពីការនាំចេញកសិផលក្រៅពីស្រូវអង្ករ មានចំនួនជាង ២០០លានដុល្លារ៕


-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?