Connect with us

សេដ្ឋកិច្ច

កម្ពុជា រកចំណូលបានពីវិស័យរ៉ែមាសប្រមាណ ១៥លានដុល្លារ ក្នុងឆ្នាំ ២០២២

បានផុស

នៅ

កម្ពុជា រកចំណូលពីវិស័យរ៉ែមាស តាមរយៈសួយសារអាករ និងពន្ធដារ បានប្រមាណ ១៥លានដុល្លារ នៅក្នុងឆ្នាំ ២០២២។ នេះបើតាមការបង្ហាញរបស់មន្រ្តីពាក់ព័ន្ធនៅក្នុងវេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២៣ កាលពីថ្ងៃទី ២៥ មករា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម​ន្រ្តីមួយរូប តំណាងអគ្គនាយកដ្ឋានរ៉ែ និងថាមពល ឆ្លើយសំណួរអ្នកសារព័ត៌មានតាមការចង្អុលបង្ហាញរបស់លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា នៅក្នុងឆ្នាំ ២០២២ កម្ពុជា ទទួលបានការធ្វើអាជីវកម្មពីរ៉ែមាសប្រមាណ ៥,៣០០ គីឡូក្រាម(៥,៣តោន) ដោយទទួលបានថវិកា​ចូលរដ្ឋជាសួយសារអាករជាង ៨លានដុល្លារ។ ជាមួយគ្នានេះ តំណាងមន្រ្តីមកពីអគ្គនាយកដ្ឋានពន្ធដារ ក៏បានលើក​ឡើងដែរថា ពន្ធដារ ប្រមូលចំណូលពីវិស័យរ៉ែមាសនេះ បានចំនួន ៦.៥លានដុល្លារផងដែរ។

លោក វង្សី វិស្សុត បានសរុបថវិកាដែលរកបានពីវិស័យរ៉ែមាសរបស់ស្ថាប័នទាំងពីរ ចំនួន ១៥លានដុល្លារ សម្រាប់ឆ្នាំ ២០២២។

មន្រ្តីអគ្គនាយកដ្ឋានរ៉ែ និងថាមពល បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន៧ ដែលទទួលបាន​សិទ្ធិធ្វើ​អាជីវកម្ម នៅខេត្តចំនួន ៤ រួមមាន ខេត្តមណ្ឌលគិរី រតនគិរី បាត់ដំបង និងខេត្តព្រះវិហារ។ ប៉ុន្តែក្រុម​ហ៊ុនដែល​ធ្វើអាជីវ​កម្មដើរដោយរលូន និងទទួលបានផលិតផលច្រើនជាងគេនោះគឺក្រុមហ៊ុនរ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត របស់អូស្ត្រាលី ដែលមានទីតាំងនៅខេត្តមណ្ឌលគិរី។ ដោយឡែកក្រុមហ៊ុនដទៃទៀត ដែលកំពុងធ្វើអាជីវកម្មដែរ តែទទួលបានសមិទ្ធផលតិចតួចប៉ុណ្ណោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៦ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម២ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម