Connect with us

ព័ត៌មានជាតិ

ម៉ាឡេស៊ី សន្យាកៀរគរអ្នកវិនិយោគ និងទេសចរចូលខេត្តព្រះសីហនុ

បានផុស

នៅ

លោក ដុតុ អិលដេន ហ៊ូស៊ៃនី ម៉ានហាស៊ុន (Datuk Eldeen Husaini Mohd Hashim) ឯកអគ្គរដ្ឋទូត នៃស្ថានទូតម៉ាឡេស៊ី បានសន្យាថា នឹងកៀរគរអ្នកវិនិយោគ និងទេសចរម៉ាឡេស៊ី ចូលមកខេត្តព្រះសីហនុកម្ពុជា ឱ្យកាន់តែច្រើននាពេលខាងមុខ។​ មន្រ្តីម៉ាឡេស៊ី សន្យាបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយអភិបាល​រងខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត កាលពីថ្ងៃទី ២៦ មករា ម្សិលមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោកអភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា ប្រជាពលរដ្ឋម៉ាឡេស៊ីមកធ្វើការស្នាក់នៅរយៈពេលវែង ក្នុងខេត្តព្រះសីហនុ គិតត្រឹមថ្ងៃទី២៣ ខែមករា ២០២៣ មានចំនួន ៤៦៨នាក់ ស្រី ៩៥នាក់ បម្រើការងារនៅកាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ខុនដូរ សហគ្រាស រោងចក្រ គ្រឹះស្ថានសិក្សា សហគមន៍ និងប្រកបអាជីវកម្ម ជាដើម។ ជាមួយគ្នានេះ លោក ក៏ចង់ឃើញជនជាតិម៉ាឡេស៊ីមកធ្វើការវិនិយោគ និងទេសចរណ៍នៅខេត្តព្រះ​សីហនុឱ្យបានកាន់តែច្រើនផងដែរ។

លោក ដុតុ អិលដេន ហ៊ូស៊ៃនី ម៉ានហាស៊ុន បានថ្លែងអរគុណរដ្ឋបាលខេត្តព្រះ សីហនុ ដែលបានជួយសម្រប​សម្រួលប្រជាពលរដ្ឋម៉ាឡេស៊ីមកធ្វើការនៅក្នុងខេត្តព្រះសីហនុនាពេលកន្លងមក។ ។ លោក សន្យាថា នៅពេលខាងមុខនឹងនាំអ្នកវិនិយោគ និងអ្នកទេសចេណ៍ចូលជួបពិភាក្សាការងារ ដើម្បីបង្កើនភាពស្និទ្ធស្នាល​កាន់តែស៊ីជម្រៅ ឈ្វេងយល់សិក្សាលើគម្រោងវិនិយោគ និងនាំមកនូវភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុផងដែរ។

លោក ម៉ាង ស៊ីណេត បានថ្លែងទៅកាន់ឯកអគ្គរដ្ឋទូត នៃស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជាថា ខេត្តព្រះសីហនុ មានធន​ធានធម្មជាតិជាច្រើន មានដូចជា កោះ៣២ ឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ ខេត្តចែកជា ៥ក្រុង ស្រុក ២៩ឃុំ សង្កាត់។ ក្នុងឆ្នាំ២០២២ ខេត្តព្រះសីហនុមានអត្រាកំណើនសេដ្ឋកិច្ច ២.៣ភាគរយ និងអត្រាភាពក្រីក្រធ្លាក់ចុះ ១,៨៦ភាគរយ ផ្អែកលើប្រភពសក្តានុពលរបស់ខេត្តព្រះសីហុ មានដូចជាតំបន់អភិវឌ្ឍន៍កសិកម្ម (មានដូងប្រេង កៅស៊ូ) វិស័យទេសចរណ៍ តំបន់ឧស្សាហនកម្ម ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេសចំនួន៥ ខេត្តមានផ្លូវគមនាគមន៍ ផ្លូវទឹក ផ្លូវគោក និងអាកាស ពិសេសកំពង់ ផែសមុទ្រទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវដែក ផ្លូវជាតិ និងវិស័យ​អចលនទ្រព្យ និងសំណង់ ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម