Connect with us

សេដ្ឋកិច្ច

ជើងហោះហើរដំបូងដឹកភ្ញៀវទេសចរចិនជាង ១០០ នាក់ចុះចតនៅខេត្តព្រះសីហនុ

បានផុស

នៅ

យន្តហោះជើងទី១បានដឹកភ្ញៀវទេសចរជនជាតិចិនចំនួន ១០៤ នាក់ចុះចតប្រកបដោយសុវត្ថិភាពនៅអាកាស​យានដ្ឋានអន្តរជាតិខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី ២៧ ខែមករា នេះ បន្ទាប់ពីប្រទេសចិនបានប្រកាសបើកប្រទេសឡើងវិញកាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៣ កន្លងមកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីជាការអបអរសាទរ រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរជនជាតិចិន ដែលមកដល់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុតាមជើងហោះហើរលេខ DR ៥០៣១ មកពីទីក្រុងគុនមីង ប្រទេសចិន។

ពិធីនេះដឹកនាំដោយលោក ម៉ាង ស៊ីណេត អភិបាលរងនៃគណៈអភិបាលរងខេត្តព្រះសីហនុរួម និងមន្ត្រីមកពីមន្ទីរអង្គភាពនៅក្នុងខេត្តជាច្រើននាក់ផ្សេងទៀត។

សូមរំលឹកថា ចាប់តាំងផ្ទុះជំងឺកូវីដ១៩ នៅលើពិភពលោក ប្រទេសជាច្រើនមានការរឹតបន្តឹងលើភ្ញៀវទេសចរដែលធ្វើដំណើរចេញចូលប្រទេស ហើយប្រទេសខ្លះក៏បានបានប្រកាសបិទប្រទេសទាំងស្រុងផងដែរ ក្នុងនោះមានប្រទេសចិនដែលបានបិទប្រទេសយូរជាងគេចាប់តាំងពីផ្ទុះជំងឺកូវីដ១៩៕

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម