Connect with us

សេដ្ឋកិច្ច

កសិករដាំមៀនថា ផ្លែមៀនប៉ៃលិនឆ្នាំនេះមានទីផ្សារល្អប្រសើរ

បានផុស

នៅ

កសិករក្នុងស្រុកភ្នំព្រឹកម្នាក់ក្នុងបទសម្ភាសជាមួយកម្ពុជាថ្មីនៅថ្ងៃទី ២៧ ខែមករានេះបានឲ្យដឹងថា ផ្លែមៀនរបស់លោកឆ្នាំនេះបានហុចផលបានល្អក្រោយពីលោកបានចូលសិក្ខាសាលា និងរៀនសូត្រយកបទពិសោធន៍បច្ចេកទេសដាំនឹងថែទាំពីសហគមន៍ទើបលទ្ធផលទទួលបានដោយជោគជ័យមិនបារម្ភលើបញ្ហាទីផ្សារក្នុងស្រុកតាមរយៈគុណភាព និងអនាម័យល្អក្នុងការវេចខ្ចប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡាយ រដ្ឋា ជាកសិករ រស់នៅភូមិភ្នំតូច ឃ្មុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានរៀបរាប់អំពីការផ្លាស់ប្តូរ មុខរបរ កសិកម្មរបស់លោកដែលទទួលបានជោគជ័យលើជីវភាពគ្រួសាររបស់លោកមកដល់សព្វថ្ងៃនេះថា កន្លងមកក្រុមគ្រួសារលោកបានប្រកបរបរដំណាំ ពោត និងដំឡូង រហូតដល់ឆ្នាំ២០១៣ ក្រុមគ្រួសារលោកក៏បានផ្លាស់ប្តូរមកដាំមៀនប៉ៃលិនវិញដោយ លោករំពឹងថា ដំណាំមួយនេះអាចទទួលផលប្រយោជន៍សម្រាប់គ្រួសារបានប្រសើជាង។

លោកបន្តថា ការរំពឹងទុករបស់លោកក៏ក្លាយជាការពិតហើយរហូតមកដល់តំណាក់កាលជំងឺកូវីដ១៩ បានវាយលុកលើពិភពលោកក៏បានធ្លាក់ចុះជាបន្តបន្ទាប់តាមរយៈទីផ្សារ។ តែមកដល់បច្ចុប្បន្ននេះទីផ្សារបានល្អប្រសើឡើងវិញជាពិសេសក្នុងឆ្នាំនេះផ្លែមៀនប៉ៃលិនរបស់លោកមិនបានប្រឈមនឹងទីផ្សារនោះទេ ដោយមានឈ្មួញចូលទិញលើកយកទៅចែក​ចាយបន្តតាមបណ្តាខេត្តផ្សេងៗក្នុងស្រុកជាមួយតម្លៃបានសមរម្យ គឺចន្លោះពី ២ ៨០០ រៀល ដល់ ៣ ៥០០រៀល ក្នុង១គីឡូក្រាម បើធៀបឆ្នាំមុនវាបានប្រសើជាង។

កសិករវ័យក្មេងរូបនេះបន្តថា:ចំពោះដំណាំផ្លែមៀនប៉ៃលិនរបស់លោកបច្ចុប្បន្នលោកប្រមូលផលផ្លែមៀនបាន១០០០ដើម លើផ្ទៃដី១០ហិចតាដែលបានផ្លាស់ប្តូរពីដំណាំពោធនិងដំឡូង។ លោកបន្តថា ក្រោយពីដំណាំមៀនប៉ៃលិនរបស់លោកបា បានហុចផលជាបណ្តើរៗលោកបានព្យាយាមចូលសិក្ខាសាលាជាមួយមន្ត្រីជំនាញ និងសហគមន៍ដើម្បីយកបទពិសោធន៍​ក្នុងការថែទាំឲ្យមានទិន្នផលខ្ពស់ប្រកបដោយស្នង់ដាអនាម័យដើម្បីឆ្លើយតបតាមតម្រូវការរបស់ឈ្មួញ ឬក្រុមហ៊ុនណា​មួយចៀសវាងប្រឈមនឹងទីផ្សារដោយសារតែផលិតផលខ្វះបច្ចេកទេសអនាម័យ។

លោកបន្តថា:អ្វីដែលប្រសើជាងលើដំណាំមៀននេះទៅទៀតក្រោយពីលោកខិតខំព្យាយាមរៀនសូត្របន្ថែមលោកក៏ចាប់ផ្តើមចិញ្ចឹមសត្វឃ្មុំនៅក្នុងចំការមៀនរបស់លោកបន្ថែមទៀតដើម្បីឲ្យវាក្រេបលម្អងផ្កាមៀនជៀសជាងទុកផ្កាចោលដោយគ្មានផលប្រយោជន៍រហូតបានជោគជ័យទាំងដំណាំមៀនទាំងទឹកឃ្មុំតាមបែបធម្មជាតិ។

ថ្មីៗនេះលោកក៏បានអំពាវនាវដល់កសិករ ជាពិសេសកសិករដែលជាយុវជនវ័យក្មេងដែលចង់ប្រកប របរកសិកម្ម ដើម្បីឲ្យពួកគេចូលមកទស្សនាកម្សាន្តនៅចម្ការមៀន របស់លោកនិងទីកន្លែងចិញ្ចឹមសត្វឃ្មុំក្នុងគោលបំណងលោកនឹងផ្តល់បទពិសោធន៍ក្នុងការថែទាំដំណាំមៀនក៏ដូចជារបៀបចិញ្ចឹមសត្វឃ្មុំ ដោយមិនគិតសេវ៉ាកម្មនោះទេ ឲ្យតែយុវជនមានបំណងដើម្បីជាផលប្រយោជន៍ជីវភាពគ្រួសារឲ្យបានប្រសើ។

លោកបានបញ្ជាក់ថា:សម្រាប់ការចិញ្ចឹមសត្វឃ្មុំមិនថាផ្កាមៀននោះទេចំពោះផ្ការដំណាំផ្សេងៗក៏មានផលប្រយោជន៍សម្រាប់ការចិញ្ចឹមសត្វឃ្មុំដែរហើយលោកនឹងជួយផ្តល់បទពិសោធន៍ទាំងអស់ដល់ក្រុមយុវជនដែលចង់ប្រឡូកលើមុខរបរទាំង២ខាងលើនេះដល់យុវជនជាកសិករដើម្បីឲ្យយើងទាំងអស់គ្នារស់នៅដោយមិនប្រឈមនឹងសេដ្ឋកិច្ចគ្រួសារហើយបែកបាក់ឃ្លាតឆ្ងាយពីគ្រួសារតាមរយៈសេដ្ឋកិច្ចគ្រួសារធ្លាក់ចុះហើយនាំគ្នាធ្វើសំណាកស្រុកដោយប្រថុយប្រថាននៅប្រទេសជិតខាង។

នៅពេលថ្មីៗនេះមានយុវជនជាច្រើនបានចូលទៅទស្សនាកម្សានចម្ការមៀននិងរបៀបចិញ្ចឹមឃ្មុំស្របពេលលោកទើបបន្ថែមរបរមួយទៀតគឺដំណាំបន្លែផ្សេងៗដែលបានសាងសង់ជារោងកសិដ្ឋានតាមស្តង់ដាបច្ចេកទេសបានយ៉ាល្អដើម្បីឲ្យយុវជនទស្សនាកម្សាន្តដើម្បីយកបទពិសោធន៍ពីលោកទៅបន្តលើមុខរបរទាំងអស់នេះ។

ពាក់ព័ន្ធនិងគំនិតកសិករវ័យក្មេងខាងលើមន្ត្រីជំនាញនៃមន្ទីរកសិកម្មក៏បានលើកទឹកចិត្តឲ្យប្រជាកសិករនៅតាមស​ហគមន៍​បង្កើនការដាំដុះលើដំណាំផ្សេងៗ ទៅតាមចំណង់ចំណូលចិត្តហើយខាងមន្ត្រីជំនាញនឹងស្វាគមន៍ជានិច្ចចំពោះតម្រូវការរបស់ប្រជាកសិករដែលចង់ស្វែងយល់អំពីបច្ចេកទេសថ្មីៗដែលធ្វើឲ្យរាល់កសិផលទទួលបានជាផ្លែផ្កាល្អមានគុណភាពប្រកបដោយដាអនាម័យល្អជៀសវាងប្រឈមនឹងទីផ្សារ និងលើកកម្ពស់សុខភាពដល់អ្នកបរិភោគផង៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម