សេដ្ឋកិច្ច
លោកឧកញ៉ា ហៃ លីអ៊ាង៖ CONFIREL លើកកម្ពស់ផលិតផលខ្មែរ នាំចេញទំនិញច្រើនមុខទៅទីផ្សារអន្តរជាតិ
ក្រុមហ៊ុន CONFIREL បានកែច្នៃផលិតផលស្ករត្នោត ស្ករសេរ៉ូ ស្វាយ ស្វាយសម្ងួត ស្វាយរមូរ ស្វាយក្រៀប ម្រេចគ្រាប់ ម្រេចខ្មៅ ក្រហម ស ទឹកម្រេច តែម្រេច ម្រេចជ្រក់ និងផលិតផលសុខភាពជាច្រើនទៀត ទៅកាន់ទីផ្សារអន្តរជាតិ ដូចជា ទីផ្សារប្រទេសបារាំង អាល្លឺម៉ង់ អាមេរិក ជប៉ុន កូរ៉េ ចិន វៀតណាម កាហ្សាក់ស្តង់ និងទៅប្រទេសអាហ្វ្រិកជាង ១០ប្រទេសទៀត។ លើសពីនេះទៀត ផលិតផលស្រាជយយ៉ា ស្រាជយយាក ដែលផលិតតាមបែបប្រវត្តិសាស្រ្តខ្មែរសម័យអង្គរ ក៏ទទួលបានការគាំទ្រជាច្រើនផងដែរនៅលើទីផ្សារអន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកសហគ្រាសផលិតឱសថប៉េប៉េ អឹម និងជាប្រធានក្រុមហ៊ុន CONFIREL។

លោកឧកញ៉ា ហៃ លីអ៊ាង បានបន្តថា «ផលិតផលយើងឆ្លើយតបតម្រូវការ និងការចង់បានរបស់អន្តរជាតិ ដោយក្នុងនោះ ផលិតផលអត្តសញ្ញាណរបស់យើង ដូចជា ផលិតផលស្ករត្នោត ស្វាយក្រៀបជាដើម ដោយយើងគោរពនូវលក្ខណៈបរិស្ថាន អនុវត្តវិលជុំ និងយូរអង្វែង ហើយផលិតផលយើងមានគុណភាពល្អ និងរស់ជាតិឆ្ងាញ់»។
បើលោកឧកញ៉ា ហៃ លីអ៊ាង ផលិតផលដែលផលិតចេញពីក្រុមហ៊ុន Confirel គឺបានជួយលើវិស័យកសិកម្មក្នុងស្រុក ពោលគឺវត្ថុធាតុដើមផលិតចេញពីស្នាដៃកសិករខ្មែរសុទ្ធសាធ។ «យើងមិនបានវាយតម្លៃអំពីសង្វាក់ផលិតកម្មដែលយើងធ្វើថា បានជួយផ្តល់ចំណូល និងការងារដល់ពលរដ្ឋ និងកសិករប៉ុន្មាននោះទេ តែយើងដឹងថា មានច្រើន ពិសេសគឺយើងបាននាំយកអត្តសញ្ញាណផលិតផលខ្មែរ ដូចជា ស្ករត្នោតឱ្យអន្តរជាតិស្គាល់។ បើក្រឡេកទៅមើលកាលពីឆ្នាំ ២០០១ តម្លៃស្ករត្នោត ១គីឡូ ៥០០រៀល តែឥឡូវនេះ យើងបានឡើង ១ម៉ឺនរៀល ក្នុងមួយគីឡូ ហើយមិនមានស្ករត្នោតផ្គត់ផ្គង់គ្រប់គ្រាន់ទៀត»។

តាមរយៈផលិតផលដែលផលិតចេញពីក្រុមហ៊ុន CONFIREL នេះ ធ្វើឱ្យគេគាំទ្រ និងស្គាល់ វប្បធម៌ គុណភាពផលិតផលយើង លើទីផ្សារអន្តរជាតិ។ លើសពីនេះទៀត សង្វាក់នៃការផលិតកាន់តែកើនឡើងសម្រាប់នាំចេញទៅក្រៅប្រទេស គឺជាផ្នែកមួយជួយកំណើនសេដ្ឋកិច្ចប្រទេសយើង ពិសេសជួយចរាចរណ៍ពីថ្នាក់លើរហូតដល់ក្រោម ពោលគឺជួយអភិវឌ្ឍសេដ្ឋកិច្ចប្រជាជននៅតាមជនបទផងដែរ។
លោកឧកញ៉ា បានគូសបញ្ជាក់ថា តាមរយៈដំណើរការអភិវឌ្ឍរបស់ក្រុមហ៊ុន Confirel រយៈពេលជាង ២០ឆ្នាំមកនេះ វិស័យផលិតកម្មក្នុងស្រុកប្រកបដោយស្តង់ដារ មានក្តីសង្ឃឹមកាន់តែធំឡើងសម្រាប់ប្រទេសជាតិ និងពលរដ្ឋកម្ពុជានាថ្ងៃអនាគត។ មានន័យថា ការកែច្នៃផលិតផលវត្ថុធាតុដើមចេញពីកសិករខ្មែរ មានការឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារអន្តរជាតិ ធ្វើឱ្យដំណើរការ និងការទទួលស្គាល់ផលិតផលខ្មែរ កាន់តែរីកធំឡើងៗ។ លោកឧកញ៉ា មើលឃើញទៀតថា «សព្វថ្ងៃទីផ្សារយើងមានហើយ យើងនឹងពង្រឹង និងពង្រីកទីផ្សារបន្ថែម ដើម្បីឱ្យចរន្តសេដ្ឋកិច្ចដំណើរការល្អ ពីលើរហូតដល់ក្រោម»។
បើតាមលោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង សព្វថ្ងៃនេះ សេដ្ឋកិច្ចកម្ពុជា ចាប់ផ្តើមរីកលូតលាស់ហើយ។ ដើម្បីឱ្យការលូតលាស់នេះប្រព្រឹត្តិទៅបានយូរអង្វែង គឺត្រូវផ្តល់តម្លៃក្នុងការកែច្នៃផលិតផលចេញពីប្រជាកសិករ ដោយធ្វើឱ្យគុណភាព និងស្តង់ដារ បំពេញតាមតម្រូវការទីផ្សារអន្តរជាតិ៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ